សម្រស់ & សុខភាព

គន្លឹះ​ងាយៗ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ មិន​ចាស់​មុន​អាយុ

ដោយសារ​តែ​ជាប់​រវល់​នឹង​ការងារប្រ​ចាំថ្ងៃ​ច្រើន​ពេក ដូចជា ការងារ​រក​ប្រាក់​ចំណូល ការងារ​ផ្ទះ​សម្បែង កូន​ចៅ ប្តីសី មិត្តៗ​ស្រ្តី​មួយ​ចំនួន មិន​សូវ​បាន​គិត​គូរ ឬ​ក៏​ភ្លេច​គិត​ពី​ការ​ថែទាំ​សុខភាព​ខ្លួន​ឯង។ សុខភាព​ពិត​ជា​សំខាន់​ណាស់ ដូច្នេះ​កុំ​បណ្តែត​បណ្តោយ​អី គួរ​ងាក​មក​យក​ចិត្ត​ទុក​ដាក់​ថែទាំ​សុខភាព​តាម​វិធី​ងាយៗ​ខាង​ក្រោម​នេះ៖ 1). ជៀស​វាង​ការ​មិន​ញុំា​អាហារ​ពេល​ព្រឹក៖ ការ​​មិន​ញុំា​អាហារ​ពេល​ព្រឹក ពិត​ជា​ប៉ះ​ពាល់​ចំពោះ​សុខភាព​ដែល​យើង​មិន​អាច​ប្រកែក​បាន ដូច​ជា ការ​លើស​សម្ពាធ​ឈាម ការ​ឡើង​ទម្ងន់ ជំងឺ​មហារីក​ជា​ដើម។ ច្រើន​ជាង​នេះ​ទៅ​ទៀត វា​ផ្តល់​ផល​ប៉ះពាល់​ខ្លាំង​ដល់​ទម្លាប់​រស់នៅ​ជា​ប្រចាំ​​របស់​អ្នក ដោយ​វា​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍ និង​ថាមពល​របស់​អ្នក។ ដំណោះ​ស្រាយ៖ ញុំា​អាហារ​ពេល​ព្រឹក​ដែល​មាន​តុល្យភាព​ជា​រៀងរាល់​ថ្ងៃ អាហារ​ពេល​ព្រឹក​ទាំង​នោះ​ត្រូវ​តែ​មាន​ចម្រុះ ដូចជា​ផ្លែ​ឈើ​ស្រស់ ឬ​ទឹក​ផ្លែឈើ អាហារ​មាន​សារជាតិ កាបូអ៊ីដ្រាត ដូច​ជា នំប៉័ង ភេសជ្ជៈ​សម្បូរ​ជាតិ​កាល់ស្យូម ដូចជា ទឹក​ដោះ​គោ និង​អាហារ​សម្បូរ​ប្រូតេអ៊ីន (សាច់ ឬស៊ុត )។ 2). ថែរក្សា​ឆ្អឹង៖ គ្រោង​ឆ្អឹង​មិន​ត្រឹមតែ​ដើរ​តួនាទី​ទ្រទ្រង់​រាង​កាយ​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ឆ្អឹង​ក៏​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​រាងកាយ​របស់​យើង​ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​បង្កើត​កោសិកា​ឈាម និង​ផ្ទុក​សារធាតុ​រ៉ែ។ ការ​មាន​កំហាប់​ដង់ស៊ីតេ​ឆ្អឹង​ទាប​ធ្វើឲ្យ​អ្នក​ប្រឈម​មុខ​​នឹង​ជំងឺ​ឆ្អឹង​ស្ពត និង​ពុក​ឆ្អឹង ជា​លក្ខខណ្ឌ​ដែល​ធ្វើ​ឲ្យ​ឆ្អឹង​កាន់​តែ​ពុក​ផុយ។ វា​ជា​រឿង​ធម្មតា​ដែល​កំហាប់​ដង់ស៊ីតេ​ឆ្អឹង​កាន់​តែ​ថយ​ចុះ​ទៅ​តាម​វ័យ​របស់​យើង ប៉ុន្តែ​វា​ជា​ពេលវេលា​ដែល​យើង​ត្រូវ​តែ​ប្រាកដ​ថា​ឆ្អឹង​មាន​សុខភាព​ល្អ …

ស្នេហា&គ្រួសារ

ទំនាក់ទំនង​ស្នេហា​ ៦ប្រភេទដែល​​មាន​មាន​ឥទ្ធិពល​​ក្នុង​ជីវិត​របស់​យើង​

ស្នេហា​នៃ​មនុស្ស​ម្នាក់​ៗ​មិន​ដូច​គ្នា​ទេ​ តែង​តែ​ទៅ​តាម​ប្រភេទ​រៀង​ៗ​ខ្លួន​ ហើយ​ប្រភេទ​ស្នេហា​ទាំង​ ៦​ នេះ​អាច​មើល​ដឹង​ពី​រឿង​ទៅ​ថ្ងៃ​អនាគត​ក្នុង​ជីវិត​ស្នេហា​អ្នក ៖ ១. ស្នេហា​ដែល​​មាន​ការ​ដុះដាល​ជាមួយ​គ្នា ៖​ ជា​ស្នេហា​ដែល​មនុស្ស​ពីរ​នាក់​ចូលរួម​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ព្យាយាម​បង្កើត​ភាព​ផ្អែមល្ហែម​ ដោយ​មិន​គិត​ពី​ការ​នឿយ​ហត់​ ហើយ​ស្នេហា​នេះ​បាន​ជួយ​ដល់​ស្មារតី និង​ទឹក​ចិត្ត​របស់​ពួក​គេ​ ដើម្បី​សម្រេច​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បាន​។ ប្រភេទ​ស្នេហា​នេះ​អាច​បញ្ជាក់​ថា​អ្នក​ទាំង​ពីរ​នឹង​សម្រេច​គោលដៅ​រួម​គ្នា​។ រូបតំណាង ២. ស្នេហា​ដែល​មាន​ភាព​ស្ងៀមស្ងាត់ ៖ ជា​ស្នេហា​មួយ​ដែល​មនុស្ស​ពីរ​នាក់​បាន​ភ្ជាប់​ចិត្ត​គ្នា​ក្នុង​ពិភព​មួយ​ដែល​មាន​ភាព​ស្ងប់​ស្ងាត់​​មួយ​​​ ពួក​គេ​មិន​ចូលចិត្ត​និយាយ​ និង​មិន​ខ្វល់​ថា​នឹង​មាន​​រឿង​អ្វី​កើត​ឡើង​លើ​ស្នេហា​ឡើយ​។ ប្រភេទ​ស្នេហា​នេះ​គឺ​បាន​បង្ហាញ​ថា​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​ បើ​មិន​ប្រឹង​មិន​ប្រឹង​ប្រែង​ទេ​នោះ​វា​នឹង​ក្លាយ​ទៅ​ជា​អាសាបង់។ ៣. ស្នេហា​ដែល​មាន​ភាព​ងាយ​ស្រួល ៖​ ជា​ស្នេហា​ដែល​មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា​ដោយ​មាន​ភាព​រីករាយ​ ថា​ធ្វើ​អី​ក៏​ធ្វើ​ មាន​សេរី​ភាព​ ហើយ​មិន​ចូល​ចិត្ត​តឹង​រឹង​ក្នុង​ស្នេហា​ ឬ​ក៏​ប្រកាន់​ជ្រុល​រវាង​គ្នា​នឹង​គ្នា។ ប្រភេទ​ស្នេហា​នេះ​ ជា​មិន​អាក្រក់​នោះ​ទេ​ ហើយ​អាច​សម្រេច​គោលដៅ​គ្រួសារ​ជាមួយ​គ្នា​ទៀត​ ប៉ុន្តែ​ត្រូវ​តម្រូវ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​ចិត្ត​ធ្ងន់​បន្តិច​​ពេល​ដែល​មាន​បញ្ហា។ ៤. ស្នេហា​ដក​ពិសោធន៍ ៖ ជា​ស្នេហា​មួយ​ដែល​អាត្មានិយម​ ព្រោះ​ពួក​គេ​បង្កើត​ស្នេហា​នេះ​ឡើង​មក​ក៏​ដោយ​សារ​ចង់​ដឹង ចង់​ស្គាល់​ ឬ​ក៏​ប្រៀបធៀប​គ្នា ដើម្បី​ស្វែងរក​ភាព​ពិតប្រាកដ​នៃ​ពួក​គេ។ ប្រភេទ​ស្នេហា​នេះ​ គឺ​មិន​ជោគជ័យ​នោះ​ទេ​ ទោះ​បី​ជា​ទទួល​បាន​អារម្មណ៍​ស្រឡាញ់​ពិត​ក៏​ដោយ។ ៥. ស្នេហា​ដែល​ប្រឹង​បន្ត​ទាំង​អស់​អារម្មណ៍ …

សម្រស់ & សុខភាព

ដើម្បី​សម្រស់​ស្រស់​ស្អាត​ពេល​ព្រឹកព្រលឹម ស្រី​ៗ​គួរ​ធ្វើ​រឿង ៧ យ៉ាង​នេះ​ពេល​យប់

នេះ​ជា​អាថ៌កំបាំង​មួយ​ដែល​សុភាព​នារី​ជាច្រើន​មិន​បាន​ដឹង ហើយ​នោះ​គឺជា​រឿង​ងាយ​ស្រួល​ធ្វើ​ទៀត​ផង។ ដូចនេះ​បើ​ស្រី​ចង់​ឲ្យ​សម្រស់​ពេល​ព្រឹកព្រលឹម​ស្រស់​ស្រាយ គួរ​ធ្វើ​រឿង​ទាំង​នេះ​នៅ​ពេល​យប់ ទើប​ល្អ៖ ១.ងូតទឹក​ពេល​យប់ ព្រោះ​តែ​ភាព​ហត់នឿយ​ខ្លាំង ធ្វើឲ្យ​នារី​ៗ​មិន​បាន​យកចិត្តទុកដាក់​ចំពោះ​រឿង​នេះ។ តែ​បើ​រំលង​ចំណុច​នេះ នោះ​នឹង​ធ្វើឲ្យ​ស្បែក​មុខ និង​ស្បែក​ខ្លួន​បាត់បង់​ជាតិ​សំណើម និង​មាន​ភាព​ជ្រីវជ្រួញ។ ដូចនេះ​ការ​ងូតទឹក​ពេល​យប់ ហើយ​ព្រឹក​ឡើង​ងូត​ម្ដង​ទៀត​នោះ​អារម្មណ៍​យើង​នឹង​ជ្រះថ្លា។ ២.ជម្រះ​គ្រឿង​សម្អាង បើ​ពេល​យប់​ឡើង​យើង​មិន​បាន​លាង​សម្អាត​គ្រឿង​សម្អាង​ទេ នោះ​ស្បែក​មុខ​យើង​នឹង​មាន​បាក់តេរី​ច្រើន និង​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ស្បែក​ផ្សេង​ៗ​ដូចជា​មុន,អាលែកហ្សី ជាដើម។ ម្យ៉ាង​ទៀត​អាច​ពេល​ព្រឹក​ទើប​យើង​សម្អាត ធ្វើឲ្យ​មិន​ជ្រះ​ស្អាត​គ្រឿង​សម្អាង។ រូបតំណាង ៣.លាប​ឡេ​ផ្ដល់​ជាតិ​សំណើម ពេល​យប់​យើង​លាប​ឡេ​ផ្ដល់​ជាតិ​សំណើម នោះ​ព្រឹក​ឡើង​ស្បែក​យើង​នឹង​ទន់​រលោង។ ៤.ដុះ​ធ្មេញ ការ​សម្អាត​ធ្មេញ​មុន​យប់​មុន​ចូលគេង ធ្វើឲ្យ​មាត់​យើង​គ្មាន​ក្លិន​ពេល​ក្រាក​ពី​គេង និង​អាច​ជួយ​កម្ចាត់​បាក់តេរី​ទៀត​ផង។ ៥.ញ៉ាំ​ទឹក​តែ​ក្រូចឆ្មារ​មួយ​កែវ ទឹក​តែ​ក្រូចឆ្មារ​មួយ​កែវ​មិន​ធ្វើឲ្យ​យើង​ចូល​បន្ទប់ទឹក​ពេល​យប់​ឡើយ តែ​វា​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន ព្រម​ទាំង​ធ្វើឲ្យ​ស្បែក​ស្រស់​ថ្លា។ ៦.រៀបចំ​ដំណេក​ឲ្យ​បាន​ល្អ មុន​ចូលគេង​យើង​ត្រូវ​រៀបចំ​កន្លែង​គេង​ឲ្យ​បាន​ស្អាត ហើយ​កម្រាល​ពូក​ត្រឹម​រាប​ស្មើ ដើម្បី​កុំឲ្យ​ស្បែក​យើង​ជ្រីវជ្រួញ​ពេល​ព្រឹក។ រូបតំណាង ៧.សមាធិ ដើម្បី​ឲ្យ​គេង​លក់​ស្រួល យើង​គួរ​អង្គុយ​សមាធិ ១០ ទៅ ១៥ នាទី ទើប​អារម្មណ៍​ស្រឡះ​ល្អ៕ ប្រភព៖ Womenshealthmag

ស្នេហា&គ្រួសារ

ចង់​ក្លាយ​ជា​ប្រពន្ធ​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ ​យើង​គួរ​ធ្វើ​អ្វី​ខ្លះ?

ដើម្បី​ក្លាយ​ជា​ប្រពន្ធ​​ល្អ​ម្នាក់​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ តែក៏​មិន​មែន​មិន​អាច​ទៅ​រួច​ដែរ។​ គន្លឹះ​ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​ស្រី​ៗ​អាច​អនុវត្ត​​បាន​៖ រូបតំណាង ១. ចាប់​អារម្មណ៍​អ្វី​ដែល​គាត់​ចូលចិត្ត​៖ បើ​គាត់​តែង​និយាយ​អ្វី​ដែល​គាត់​ចូលចិត្ត​​នោះ​ ​យើង​គ្រាន់​តែ​ញញឹម​ និង​ស្ដាប់​​​​គាត់​​ទៅ​បាន​ហើយ​ទោះ​ពេល​ខ្លះ​យើង​​យល់​តិច​តួច​ក៏​ដោយ។​ ២. ជួយ​នូវ​អ្វី​ដែល​អាច​ជួយ​បាន៖ ដូច​ជា​ការងារ​ខ្លះៗ​​ពី​ការិយាល័យ​ ជួយ​រៀប​សំលៀកបំពាក់​ ​កាតាប​ធ្វើ​ការ​​ សោ​ឡាន​ ឬ​ម៉ូតូ​ជា​ដើម។ ៣. ស្រឡាញ់​គាត់​ឲ្យ​ច្រើន​ៗ៖ ក្ដី​ស្រឡាញ់​ ឬ​ភាព​ផ្អែម​ល្ហែម​មិន​មែន​បញ្ចប់​ត្រឹម​ពេល​រៀប​ការ​ ឬ​មាន​កូន​មួយ​ពីរ​ទេ​ តែ​ត្រូវ​មាន​ជានិច្ច​ រាល់​ថ្ងៃ​ និង​គ្រប់​វេលា។​ ៤. ក្ដី​ស្រមៃ​របស់​គាត់​ក៏​ជា​ក្ដី​ស្រមៃ​របស់​យើង​ដែរ៖ ត្រូវ​​គាំ​ទ្រ​ និង​ជួយ​ឲ្យ​អស់​ពី​ចិត្ត​ដើម្បី​សម្រេច​ក្ដី​សុបិន​នោះ។​ រូបតំណាង ៥.​ ចង​ចាំ​ថ្ងៃ​សំខាន់​ៗ​​​ក្នុង​ជីវិត​គាត់​៖ ដូច​ជា​ថ្ងៃ​​បញ្ចប់​ការ​សិក្សា​ ឬ​ថ្ងៃ​​​បាន​ការងារ​ដំបូង​ជា​ដើម។ មិន​បាច់​ធ្វើ​អ្វី​ធំ​​ទេ​ គ្រាន់តែ​​​ជប់លៀង​តិច​តួច​ដើម្បី​រំឭក​វា​ទៅ​គឺ​គាត់​សប្បាយ​ចិត្ត​ណាស់​ទៅ​ហើយ។​ ៦. រឿង​ខ្លះ​មិន​គួរ​រំខាន​គាត់​ទេ៖ មាន​រឿង​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ​បានខ្លួន​ឯង​​ដូច​ជា​ទិញ​ឥវ៉ាន់​ ជូន​កូន​ទៅ​សាលា​ និង ​ការងារ​មួយ​ចំនួន​ទៀត​។ ៧. ចុង​ក្រោយ​ និង​សំខាន់​ជាង​គេ​នោះ​គឺ​តែង​គាំ​ទ្រ​គាត់​ជានិច្ច៖ មិន​ថា​ជោគជ័យ​ ឬ​បរាជ័យ​ យើង​ត្រូវ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​​គាត់​គ្រប់​ពេល។ ទាំង​នេះ​ហើយ​ជា​អ្វី​ដែល​ប្រពន្ធ​ល្អ​ម្នាក់​គួរធ្វើ។ កុំ​ភ្លេចយក​ចំណុច​ទាំង​​នេះទៅ​អនុវត្ត​​​​ណា៎៕ ប្រភព៖ …

ពត័មាន

15 ចំនុចដែលយើងតែងយល់ខុសទៅលើការសម្រកទម្ងន់

ការដាក់កំហិតខ្លូនឯងក្នុងការញំាុអាហារដើម្បីសម្រកទម្ងន់ ដំបូងគឺច្បាស់ជាវេទនាហើយ តែបើធ្វើជាប្រចាំ វានឹងក្លាយវាទៅជារឿងស្រួល តែអ្នកខ្លះខំ Diet ប៉ុណ្ណាក៏នៅតែមិនព្រមចុះដែរ នេះអាចមកពី Diet របស់យើងធ្វើខុសវិធីក៏ថាបានដែរ។ ថ្ងៃនេះ យើងខ្ញុំ ក៏បាននាំយក 15 ចំនុចដែលយើងតែងយល់ច្រឡំទាក់ទងវិធី Diet ។ ទៅមើលៗថាមានអីខ្លះ។ 1. អត់អាហារពេលព្រឹក ការញាំុតែបន្តិចឬមិនញាំុអាហារពេលព្រឹកសោះនោះ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ហេវនិងញាំុអាហារលើសអ្វីដែលអ្នកត្រូវក្នុងមួយថ្ងៃតែម្តង ការញាំុអាហារពេលព្រឹកដែលសាក់សម គឺ នំប័ុង Whole weat 2 បន្ទះ លាបប័រស្តើងៗព្រមទាំងដាក់ចេកពីលើ វានឹងជួយឲ្យដំនើរការបំលែងអាហារទៅជាថាមពលក្នុងរាងកាយចាប់ផ្តើមធ្វើការ ហើយការពារមិនឲ្យអ្នកមានអាការហេវហត់នៅពេលថ្ងៃទៀតផង។ 2. មិនកត់ចំណាំថាខ្លួនញាំុអ្វីខ្លះ ទោះជាស្តាប់ទៅដូចជារញ៉េរញ៉ៃបន្តិច តែការមិនព្រមកត់ត្រាថាអ្នកញាំុអ្វីខ្លះក្នុងមួយថ្ងៃៗនោះ អ្នកនឹងមិនដឹងថាអ្នកត្រូវគិតគូពីចំនួន និង បរិមាណអាហារយ៉ាងណា ហើយវានឹងធ្វើឲ្យអ្នកឡើងគីឡូដោយមិនដឹងខ្លួនទៀតផង។ 3. គិតតែពីញាំុអាហារមានបរិមាណខ្លាញ់ទាប អាហារដែលមានកម្រិតជាតិខ្លាញ់ទាបទាំងនោះគឺសុទ្ធតែមានជាតិស្ករច្រើនព្រោះវានឹងប៉ះប៉ូវជាមួយជាតិខ្លាញ់ដែលទាបទាំងនោះ ដូចនេះមានន័យថា អ្នកនឹងបានទទួលបិរមាណ Calories ច្រើនជាងអាហារធម្មតា ឧទាហរណ៍ដូចជានំ Muffin ដែលមានកម្រិតជាតិខ្លាញ់ទាបអាមាន …

សម្រស់ & សុខភាព

សំខាន់! បរិច្ចាគ​ឈាម កាត់​បន្ថយ​ការ​កើត​ជំងឺ​មហារីក និង…

តាម​ហេតុផល​សុខភាព ការ​បរិច្ចាគ​ឈាម​ត្រូវ​បាន​ណែនាំ​ដោយ​វេជ្ជបណ្ឌិត​ជំនាញ។ វា​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន ជា​ពិសេស កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក និង​ជំងឺ​ធាត់​ដែល​នឹង​អាច​បង្ក​ឲ្យ​ជំងឺ​សរសៃ​ឈាម​បេះដូង។ សូម​តាម​ដាន​ខាង​ក្រោម៖ ១. កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក៖ ដោយ​សារ​តែ​ការ​ផ្ដល់​ឈាម អ្នក​អាច​រក្សា​បាន​លំនឹង​នៃ​ជាតិ​ដែក​ក្នុង​រាងកាយ។ សូម​ចាំ​ថា ការ​កើន​ឡើង​កម្រិត​ជាតិ​ដែក​ក្នុង​ខ្លួន​របស់​អ្នក នឹង​បង្កើន​ហានិភ័យ​ជំងឺ​មហារីក​ខ្ពស់។ ២. ៤៨ ម៉ោង​បន្ទាប់​ពី​បរិច្ចាគ​ឈាម កោសិកា​ឈាម​ក្រហម​របស់​អ្នក​នឹង​កើត​ឡើង​វិញ។ ដំណើរ​កើត​ឡើង​វិញ​របស់​កោសិកា​ឈាម​ក្រហម​នេះ មិន​ត្រឹម​តែ​អាច​រក្សា​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ផ្ដល់​ឲ្យ​អ្នក​នូវ​ថាមពល​រឹងមាំ ទោះ​បី​នៅ​ផ្ទះ ឬ​នៅ​កន្លែង​ធ្វើការ​ក៏​ដោយ។ ៣. អ្នក​នឹង​ទទួល​បាន​ការ​វិភាគ​ឈាម​ដោយ​មិន​គិត​ថ្លៃ ពេល​ដែល​បរិច្ចាគ​ឈាម។ ការ​ពិនិត្យ និង​វិភាគ​ឈាម​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​នីតិវិធី ដើម្បី​ធានា​ថា​អ្នក​ផ្ដល់​ឈាម​គ្មាន​ជំងឺ​កាម​រោគ និង​ជំងឺ​ផ្សេងៗ។ ៤. ជឿ ឬ​មិន​ជឿ ការ​បរិច្ចាគ​ឈាម​ជា​ទៀង​ទាត់ ផ្ដល់​ឲ្យ​អ្នក​នូវ​ឱកាស​ដើម្បី​សម្រក​ទម្ងន់។ អ្នក​ដែល​ធាត់ ហើយ​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង គឺ​ធានា​បាន​ថា​អ្នក​អាច​ដុត​កាឡូរី​យ៉ាង​ហោច​ណាស់​ពី ៦៥០ កាឡូរី​សម្រាប់​ឈាម ៤៥០ មីលីលីត្រ​។ យ៉ាង​ណា​ក៏​ដោយ វា​មាន​ផល​ប៉ះ​ពាល់​បន្តិច​បន្តួច​ផង​ដែរ​សម្រាប់​អ្នក​ផ្ដល់​ឈាម​មួយ​ចំនួន ដូចជា​វិល​មុខ ធេងធោង រងា​ញាក់។ សូម​ព្យាយាម​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ពិសា​ទឹក​ឲ្យ​បាន​ច្រើន និង​ទទួល​ទាន​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ …

សុខភាព&សិច

ស្រីៗក៏ចេះគេងស្រមុកដែរ! សាកវិធីទាំង៧នេះ ដឹងតែបាត់ឈឹងម៉ង!

ការ​គេង​ស្រមុក អាច​កើត​ឡើង​ទៅ​លើ​មនុស្ស​គ្រប់​វ័យ និង​គ្រប់​ភេទ។ វា​នឹង​ធ្វើ​ឲ្យ​រំខាន ប្រសិន​បើ​អ្នក​គេង​មាន​គ្នា ជាពិសេស​គឺ​គូ​ស្វាមី​ភរិយា​ដែល​ត្រូវ​គេង​គ្រែ​តែ​មួយ ឬ​ក្នុង​បន្ទប់​តែ​មួយ​​។ ប្តី​ប្រពន្ធ​ខ្លះ អាច​ឈាន​ដល់​ការ​ឈ្លោះ​គ្នា ដោយ​សារ​តែ​រឿង​នេះ​ផង​​។ ​អ៊ីចឹង​! ដើម្បី​កុំ​ឲ្យ​ការ​ស្រមុក​ក្លាយ​ជា​រឿង​អាក្រក់​ អ្នក​អាច​សាក​វិធី​៧​យ៉ាង​នេះ​បាន​៖ ១. ផ្លាស់​ប្តូរ​ឥរិយាបថ​នៃ​ការ​គេង ការ​គេង​ផ្ងារ​អាច​ធ្វើ​ឲ្យ​ខ្យល់​ចេញ​ចូល​ស្រួល ដូច្នេះ​អាការៈ​ស្រមុក ក៏​មាន​ច្រើន​ដែរ​។ ប្រសិន​បើ​អ្នក​សម្គាល់​ថា​ខ្លួន​ឯង​គេង​ស្រមុក អ្នក​គួរ​តែ​គេង​ផ្អៀង​វិញ​ល្អ​ជាង​។ ២. សម្រក​ទម្ងន់ នេះ​មិន​មែន​មាន​ន័យ​ថា មនុស្ស​ស្គម​មិន​ដែល​គេង​ស្រមុក​នោះ​ទេ។ ប៉ុន្តែ​​​បើ​អ្នក​ចាប់​ផ្តើម​គេង​ស្រមុក ក្រោយ​ពេល​មាន​អារម្មណ៍​ថា​ឡើង​ទម្ងន់ នោះ​អ្នក​គួរ​តែ​សម្រក​ចេញ​ខ្លះ​។ ៣. ជៀស​វាង​ការ​ញុំា​ជាតិ​ស្រវឹង មុន​ពេល​គេង ពិសា​ជាតិ​ស្រវឹង​ មុន​ពេល​ចូល​គេង អាច​ធ្វើ​ឲ្យ​គេង​ស្រមុក​បាន ទោះ​បី​​​ពី​មុន​មក​ អ្នក​មិន​ដែល​គេង​ស្រមុក​ក៏​ដោយ។ ៤. រៀប​ចំ​កន្លែង​គេង​ឲ្យ​មាន​អនាម័យ ​ កន្លែង​គេង​មាន​អនាម័យ​ល្អ អាច​ធ្វើ​ឲ្យ​អ្នក​គេង​បាន​ស្កប់​ស្កល់ ចរន្ត​ឈាម​ និង​ផ្លូវ​ដង្ហើម​ដើរ​បាន​ស្រួល ហើយ​អ្នក​អាច​ជៀស​ផុត​ពី​ការ​ស្រមុក​បាន​។ ៥. កុំ​យក​អ្វី​ទៅ​បិទ​ខ្ទង់​ច្រមុះ ប្រសិន​បើ​អ្នក​ស្រមុក​តាម​ច្រមុះ នោះ​អ្នក​មិន​គួរ​យក​អ្វី​ទៅ​បិទ​លើ​វា​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្ទះ​​​ខ្យល់​ចេញ​តាម​ច្រមុះ ហើយ​ធ្វើ​ឲ្យ​ការ​ស្រមុក​ឮ​សំឡេង​កាន់​តែ​ខ្លាំង។ យក​ល្អ …