Blog
សុខភាព

តើនឹងមានអ្វីកើតឡើងចំពោះរាងកាយ ប្រសិនជាអ្នកទទួលទានទឹកឃ្មុំ មួយស្លាបព្រាជារៀងរាល់ថ្ងៃ?

សព្វថ្ងៃនេះមានមនុស្សជាច្រើនចង់ឲ្យរាងកាយមានសុខភាពល្អ និងចៀសឆ្ងាយពីជំងឺ ដោយពួកគេព្យាយាមទទួលទានអាហារដែលជួយដល់សុខភាព ព្យាយាមធ្វើលំហាត់ប្រាណ និងស្វែងរកថ្នាំផ្សេងៗដើម្បីជួយដល់សុខភាពទៀតផង។ ផ្ទុយទៅវិញពួកគេបែរជាមិនដឹងថាគ្រាន់តែផឹកទឹកឃ្មុំ១ស្លាបព្រាជារាងរាល់ថ្ងៃក៏អាចជួយសុខភាពរាងកាយរបស់ពួកគេបានយ៉ាងច្រើនស្ទើរតែមិនគួរឲ្យជឿ។ រូបភាពតំណាង ដូច្នេះខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួនដែលអ្នកមិនធ្លាប់បានដឹង៖ ១.ជួយលាងសម្អាតស្បែក ទឹកឃ្មុំវាមានលក្ខណៈសម្បតិ្តក្នុងការប្រឆាំងបាក់តេរីនៅលើស្បែកបានយ៉ាងល្អ ហើយថែមទាំងជួយលាងសម្អាតជាតិពុលបានទៀតផង។ រូបភាពតំណាង ២.ជួយសម្រកទម្ងន់ ទឹកឃ្មុំអាចជួយរក្សាទម្ងន់ និងសម្រកទម្ងន់បានដោយគ្រាន់តែទទួលទានវាជារៀងរាល់ថ្ងៃ។ រូបភាពតំណាង ៣.កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ទឹកឃ្មុំមិនត្រឹមតែមិនមានផ្ទុកជាតិកូឡេស្តេរ៉ុលនោះទេ វាថែមទាំងមានសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែដែលអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលនៅក្នុងខ្លួនយើងទៀតផង។ ៤.ធ្វើឲ្យបេះដូងរឹងមាំ និងមានសុខភាពល្អ ដោយសារតែនៅក្នុងទឹកឃ្មុំត្រូបានគេរកឃើញថាមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយធ្វើឲ្យសរសៃអាក់ទែគ្មានការរាំងស្ទះបាន ប្រសិនបើអ្នកផឹកទឹក១កែវ ជាមួយទឹកឃ្មុំ ៣ ទៅ៤ស្លាបព្រាបាយ។ រូបភាពតំណាង ៥.ជួយឲ្យមានការចងចាំបានល្អ ដោយយោងទៅតាមការស្រាវជ្រាវបានបង្ហាញថា ទឹកឃ្មុំមានផ្ទុកជាតិកាល់ស្យូមដែលបឺតស្រូបដោយខួរក្បាលដើម្បីឲ្យមានភាពងាយស្រួលនៅក្នុងការធ្វើដំណើរការ និងអាចកម្ចាត់ភាពតានតឹង ជំនួយដល់ការចងចាំ និងថែមទាំងជួយស្តារប្រព័ន្ធការពារកោសិកាប្រឆំាងអុកស៊ីតកម្មផងដែរ។ រូបភាពតំណាង ៦.ធ្វើឲ្យក្រពះមានសុខភាពល្អ ក្រុមអ្នកជំនាញបានណែនាំឲ្យប្រើប្រាស់ទឹកឃ្មុំ១ស្លាបព្រាបាយនៅពេលពោះទទេ ដើម្បីជួយប្រឆាំងទៅនឹងជំងឺមួយចំនួននៅក្នុងបំពងរលាយអាហារ។ មិនត្រឹមតែប៉ុណ្ណោះទឹកឃ្មុំក៏ជួយបំផ្លាញមេរោគ ឬបាក់តេរីណាមួយនៅក្នុងក្រពះ និងជួយធ្វើឲ្យរបួសតូចៗដែលអាចមាននៅខាងក្នុងភ្នាស (មានលក្ខណៈរអិលឬអន្ធិល) ជាសះស្បើយបានទៀតផង។ រូបភាពតំណាង ៧.ជួយសម្រួលដល់ភាពតានតឹងនៃសរសៃវិញ្ញាណប្រសាទ ជាការពិតណាស់ទឹកឃ្មុំអាចជួយសម្រួលភាពលំបាក និងធ្វើឲ្យមានភាពស្ងប់ស្ងាត់ដល់សរសៃវិញាប្រសាទ។ ម្យ៉ាងទៀតវាក៏មានផ្ទុកគ្លុយកូសយ៉ាងសំខាន់ដែលរាងកាយយើងត្រូវការសម្រាប់ដំណើរការសរសៃប្រសាទបានល្អ ដោយវាត្រូវបានស្រូបចូលនូវក្នុងឈាមរបស់យើងយ៉ាងឆាប់រហ័ស …

Read More
សុខភាព

ចេះតែស្លេកស្លាំង វិលមុខ អស់កម្លាំង ខ្វះឈាមក្រហមមែនទេ? ញ៉ាំអាហារទាំងអស់នេះ!

អ្នកដែលមានជំងឺស្លេកស្លាំង តែងមានសភាពដូចជា ឆាប់វិលមុខ ឈឺក្បាល ងងឹតមុខ ហើយមិនអាចបរិច្ចាគឈាមបាននោះទេ។ ដូច្នេះអ្នកគួរមើលថែសុខភាពរាងកាយឱ្យបានល្អ ដើម្បីជៀសឆ្ងាយពីជំងឺទាំងនេះដោយការងាកទទួលទានអាហារល្អៗជួយចិញ្ចឹមគ្រាប់ឈាមនៅក្នុងខ្លួន និងការពារជំងឺខ្វះគ្រាប់ឈាមផងដែរ។ អាហារទាំងនោះរួមមានដូចជា៖ ១) ឈាមសត្វ សត្វថ្លើម និងសាច់សត្វផ្សេងៗ៖ អាហារទាំងនេះសុទ្ធតែមានជាតិដែកជាច្រើនដែលជួយក្នុងការចិញ្ចឹមគ្រាប់ឈាម។ ហើយជាតិដែកដែលមាននៅក្នុងសត្វ អាចធ្វើឱ្យពោះវៀន អាចស្រូបយកបានច្រើនជាងជាតិដែកនៅក្នុងគ្រាប់ធញ្ញជាតិផ្សេងៗ។ ដូច្នេះគួរទទួលទានវាឱ្យបានញឹកញាប់ សម្រាប់អ្នកដែលឧស្សាហ៍ទៅបរិច្ចាគឈាមនានា។ សាច់សត្វ ថ្លើមសត្វ ២) បន្លែពណ៌បៃតង៖ ទោះបីជាជាតិដែកពីរុក្ខជាតិមិនមានច្រើនដូចនៅក្នុងសត្វក៏ដោយ តែអ្នកគួរបរិភោគវាដើម្បីការពារការខ្វះជាតិដែក។ បន្លែទាំងនោះមានដូចជា ខាត់ណា ត្រកួន ផ្ទី ជាដើម។ ចំណាំ៖ នៅពេលដែលរាងកាយស្រូបយកជាតិដែកពីរុក្ខជាតិបានតិច យើងគួរតែបរិភោគអាហារដែលមានវីតាមីន C ខ្ពស់ ដើម្បីជួយស្រូបយកជាតិដែក។ អាហារដែលមានវីតាមីន C មានដូចជា ក្រូច ល្ហុង ត្របែក ក្រូចឆ្មារ -ល-។ បន្លែពណ៌បៃតង ៣) ស៊ុត៖ ជាអាហារមួយទៀតដែលសម្បូរសារធាតុចិញ្ចឹម មានប្រយោជន៍ណាស់ដល់រាងកាយព្រោះវាមានប្រូតេអ៊ីនច្រើន។ ពិសេសមានបរិមាណរបស់ធាតុដែកដែលនឹងជួយឱ្យឈាមរបស់យើងមានសុខភាពល្អផងដែរ។ គួរចងចាំថា ស៊ុតពណ៌ក្រហម មានជាតិដែកខ្ពស់ជាងស៊ុតពណ៌ស។ …

Read More
ពត័មាន

លម្អិត​ជុំ​វិញ​មូល​ហេតុ​អតីត​ស្វាមី​ សាន ស្រីឡៃ សម្រេច​ចិត្ត​ជ្រើស​រើស​វិធី​ស្លាប់​ទាំង​ ២​នាក់​​

ក្នុង​ពិធី​តម្កល់​សព​របស់​អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស សាន ស្រីឡៃ ម្ដាយ​របស់​នាង​បាន​បញ្ជាក់​ពី​រឿង​រ៉ាវ​នៅ​ពី​ក្រោយ​ដែល​នាំ​ឲ្យ​បុរស​ជា​អតីត​ស្វាមី​ សម្រេច​ចិត្ត​ជ្រើស​រើស​វិធី​ស្លាប់​ទាំង២​នាក់​ដើម្បី​បញ្ចប់​រឿង​រ៉ាវ​ស្នេហា​ដ៏​រកាំរកូស​នេះ។ ក្នុង​នោះ​ អ្នក​ស្រី​ ឡុង​​ ចាន់ធី ដែល​ត្រូវ​ជា​ម្ដាយ​របស់​សព​បាន​ប្រាប់ Sabay នា​ព្រឹក​នេះ​ថា មុន​ពេល​ដែល​ហេតុ​ការណ៍​បាញ់​សម្លាប់​​បាន​កើត​ឡើង​អតីត​ស្វាមី​បាន​ទៅ​សុំ​ជា​នា​គ្នា​វិញ​ក្រោយ​ពី​បែក​គ្នា​ជិត​១​ឆ្នាំ​មក​ហើយ តែ​ ស្រីឡៃ មិន​ព្រម​ ត្បិត​ខាង​ប្រុស​មាន​ប្រពន្ធ និង​កូន​ហើយ។ ម្យ៉ាង​នាង​មិន​ចង់​ជាប់​ឈ្មោះ​ជា​ស្រី​ដណ្ដើម​ប្ដី​គេ​តទៅ​ទៀត​ទេ។ អ្នក​ស្រី​បញ្ជាក់​ថា មួយ​រយៈ​​ដែល​បែក​គ្នា​នេះ អ្នក​ទាំង​២​មិន​ទាន់​លែង​លះ​គ្នា​ដាច់​ស្រេច​នៅ​ឡើយ​ទេ គ្រាន់​តែ​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​រស់​នៅ​រៀងៗ​ខ្លួន។ ផ្ទុយ​ទៅ​វិញ​ អតីត​ស្វា​មី​បែរ​ជា​​​គំរាម​ថា​ “​បើ​មិន​ជានា​គ្នា​វិញ​ទេ គឺ​ស្លាប់​ទាំង​២​នាក់”។​ បុរស​រូប​នេះ​​បាន​បន្ថឺម​ថា លោក​មិន​អាច​ទៅ​រក​ប្រពន្ធ​កូន​ដើម​វិញ​ទេ បើ​ឲ្យ​ទៅ​វិញ​លោក​សុខ​ចិត្ត​ស្លាប់​ ហើយ​បើ​លោក​ស្លាប់​ ស្រីឡៃ ក៏​ត្រូវ​ស្លាប់​តាម​នោះ​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ម្ដាយ​ជន​រង​គ្រោះ។ មក​ដល់​ពេល​នេះ សព​របស់​ សាន​ ស្រីឡៃ កំពុង​តម្កល់​នៅ​វត្ត​សែនសុខ រង់​ចាំ​ការ​បូជា​នៅ​ម៉ោង​៩​ព្រឹក​ស្អែក​។ ឯ​សព​ជន​ល្មើស​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​នៅ​ខេត្ត​ព្រៃវែង​ ដើម្បី​ធ្វើ​បុណ្យ​បាន​សាសនា។ ក្នុង​នោះ​ប្រភព​ព័ត​មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ល្មើស​គឺ​ជា​មន្ត្រី​គយ មាន​ឈ្មោះ​ថា ជ័យ រិន និង​មាន​ដើម​កំណើត​ពី​ខេត្ត​ព្រៃវែង៕​​​​​​ ប្រភព៖ News.Sabay

Read More
សម្រស់ & សុខភាព

ក្រោមភ្នែកឡើងហើមប៉ោងដូចយាយចាស់ វិធីទាំង២យ៉ាងនេះអាចជួយបាន!

ភ្នែកឡើងហើមប៉ោង អាចកើតឡើងដោយសារតែការយំច្រើនពេក ហត់នឿយ អស់កម្លាំង គេងមិនបានគ្រប់គ្រាន់ ជាដើម -ល-។ ក្នុងករណីអ្នកប្រញាប់ប្រញាល់ទៅក្រៅ ឬទៅពិធីជប់លៀងប្រាកដជាមានការបារម្ភខ្លាចខ្មាសគេ  ផ្ទៃមុខមិនស្អាតដែលធ្វើឱ្យបាត់បង់ទំនុកចិត្តជាមិនខាន។ ក្នុងពេលបន្ទាន់មិនដឹងជារកវិធីអ្វីមកដោះស្រាយ មែនទេ? ភ្នែកឡើងហើមប៉ោង អាចកើតឡើងដោយសារតែការយំច្រើនពេក ហត់នឿយ អស់កម្លាំង គេងមិនបានគ្រប់គ្រាន់ជាដើម វិធីទី១៖ ប្រើជែលប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន E ដែលអាចបំបាត់អាការរលាក ធ្វើឱ្យចរន្តឈាមក្រោមភ្នែកដើរស្រួល បំបាត់ខ្លាញ់ក្រោមភ្នែក ហើមប៉ោង និងស្នាមជ្រីញជ្រួញក្រោមភ្នែកបានយ៉ាងមានប្រសិទ្ធភាព។ ដោយគ្រាន់តែកាត់យកជែលប្រទាលកន្ទុយក្រពើស្រស់ៗមកលាបបរិវេណក្រោមភ្នែក ដែលឡើងហើមប៉ោងនោះទុកឱ្យស្ងួត រួចសឹមលាងទឹកចេញជាការស្រេច។ ពេលនេះអ្នកអាចតុបតែងខ្លួនទៅកម្មវិធីពេញដោយភាពជឿជាក់បានហើយ។ ដោយគ្រាន់តែកាត់យកជែលប្រទាល់កន្ទុយក្រពើស្រស់ៗមកលាបបរិវេណក្រោមភ្នែក ដែលឡើងហើម ប៉ោងនោះទុកឱ្យស្ងួត រួមសឹមលាងទឹកចេញជាការស្រេច វិធីទី២៖ ប្រើស្លាបព្រាលោហៈ ស្តាប់មើលទៅវាដូចជាចម្លែក តែក៏មានប្រសិទ្ធភាពដែលមិនអាចមើលរំលង។ វាអាចជួយឱ្យធ្វើសសៃឈាមក្រោមភ្នែកដំណើរការល្អ បំបាត់ស្នាមខ្មៅ និងអាការហើមប៉ោងបានយ៉ាងមិនគួរឱ្យជឿ។ ដោយគ្រាន់តែយកស្លាបព្រាញ៉ាំបាយយើងធម្មតា ២ ទៅ ៣ទៅទុកនៅក្នុងទូទឹកកកកន្លែងកក ១០ ទៅ ១៥នាទី រួចយកមកដាក់នៅក្រោមភ្នែករហូតស្លាបព្រាលែងត្រជាក់ …

Read More
បច្ចេកវិទ្យា

ចង់ជិះឡានមានតែមួយក្នុងលោក ត្រូវចាយ ២,៦ លានដុល្លារ

បណ្ដា​អ្នក​និយម​ចូល​ចិត្ត​រថយន្ត​​ភាគ​ច្រើន​ តែង​តែ​ទាម​ទារ​ឲ្យ​ក្រុម​អ្នក​ផលិត​រថយន្ត​ ធ្វើ​ការ​បង្កើត​នូវ​អ្វី​មួយ ដែល​មាន​តែ​មួយ​ គ្មាន​ពីរ​ បើ​ទោះ​បី​ជា​ការ​បង្កើត​នោះ​មិន​មាន​ភាព​ពិសេស​អី​ណាស់​ណា​ក៏​ដោយ។ ដោយសារ​តែ​មាន​តម្រូវ​ការ​នេះ​ ក្រុម​ហ៊ុន​ផលិត​រថយន្ត​របស់​អង់គ្លេស​ Aston Martin បាន​ចេញ​មុខ​ មក​រ៉ាប់​រង​ទទួល​នូវ​សំណើ​នេះ។ ​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស​នេះ​ បាន​ប្រកាស​ថា​ ខ្លួន​នឹង​​ទទួល​ផលិត​រថយន្ត​ប្រភេទ​ One-Off (មាន​តែ​មួយ​ក្នុង​លោក) សម្រាប់​អតិថិជន​ដែល​ចង់​បាន ប៉ុន្តែ​តម្លៃ​នៃ​រថយន្ត​នេះ​គឺ​មិន​ថោក​ឡើយ។ ​ ក្នុង​បទ​សម្ភាសន៍​​ជា​មួយ​​ទស្សនាវដ្ដី Road and Track ​កាល​ពី​ថ្មីៗ​នេះ​​ លោក Andy Palmer ដែល​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Aston Martin ​បាន​ប្រាប់​ទស្សនាវដ្ដី​នោះ​ឲ្យ​ដឹង​ថា​​ ប្រសិន​បើ​អតិថិជន​ចង់​បាន​រថយន្ត​ដែល​មាន​តែមួយ​ក្នុង​លោក​ គឺ​ត្រូវ​ចាយ​លុយ​ចាប់​ពី​ប្រមាណ​ ២,៦ លាន​ដុល្លារ​ ​ហើយ​ក្នុង​មួយ​ឆ្នាំ​រថយន្ត​ប្រភេទ​ One-Off នេះ​នឹង​ផលិត​តែ​ពីរ​គ្រឿង​ប៉ុណ្ណោះ។ លោក​ Andy Palmer បាន​រៀប​រាប់​ថា​​ ៖ “យើង​មាន​​ផ្នែក​មួយ​ទៀត​សម្រាប់​រថយន្ត​ នោះ​គឺ​រថយន្ត​ One-Off។ វា​នឹង​ជា​រថយន្ត​ដែល​មាន​លក្ខណៈ​ពិសេស​មែន​ទែន។ ជាក់​ស្ដែង​ដូច​ជា​រថយន្ត​ដែល​អ្នក​ធ្លាប់​​ស្គាល់​កន្លង​មក​មាន​ម៉ូដែល CC100 …

Read More
សុខភាព&សិច

រឿង ៤ យ៉ាង​ដែល​ប្រុស​ៗតែងគិត​ពីមនុស្ស​ស្រី ពេល​បាន​គេង​ជាមួយ​គ្នាលើក​ដំបូង

ការ​គេង​ជាមួយ​គ្នា​លើក​ដំបូង​អារម្មណ៍​ទាំង​សង​ខាង​ពិត​ជា​នូវ​មិន​ស្ងប់​នោះ​ទេ ​ដោយ​ពេល​ខ្លះ​ពួកគេ​អាច​នឹង​គិត​ពី​រឿង​នេះ​ គិត​ពី​រឿងនោះ​។ ជាក់​ស្ដែង​មនុស្ស​ប្រុសតែង​មាន​គំនិត​ ៤​ យ៉ាង​ខាង​ក្រោម​នេះ ពេល​ណា​ដែល​បាន​គេ​បាន​គេង​ជាមួយ​មនុស្ស​ស្រី​ជា​លើក​ដំបូង៖ ១.​ខាង​ស្រី​មាន​រោគ​អី​អត់ ទោះ​ជា​ស្រលាញ់​គ្នា​យ៉ាង​ណា​ក៏​ដោយ ​ប៉ុន្តែ​ខាង​ប្រុស​នៅ​តែ​មាន​ភាព​ភ័យ​ខ្លាច​ដដែល ​ចំពោះ​ការ​រួម​ភេទ​នេះ។ ត្បិត​អី​រូបគេ​ជឿ​ជាក់​ខ្លាំង តែ​អារម្មណ៍​នៅ​តែ​គិត​ដដែល។ ២.​តើ​ខាង​ស្រី​ឈឺ​ចាប់​ ឬ​ស្រួល​អត់ រឿង​ទី​ពីរ​ដែល​ត្រូវ​គិត​ដល់​នោះ តើ​ខាងស្រី​ឈឺ​ចាប់​ ឬ​ក៏​ស្រួល​ដល់​ចំណុច​កំពូល​ឬអត់ ​នៅ​ពេល​គេង​ជាមួយ​គ្នា​លើក​ដំបូង​នេះ​ចឹង។ ៣.​ប្រដាប់​ភេទ​ល្មម​ ឬ​អត់ បន្ទាប់​ពី​រួម​ភេទ​ហើយ ​ខាង​ប្រុស​តែងតែ​លួច​គិត​ក្នុង​ចិត្ត​ហើយ​ថា តើ​ប្រដាប់​ភេទ​របស់​ខ្លួន​ឯង​នេះ ​ល្មម​ហើយ​ឬ​នៅ ព្រោះ​ថា​វា​ជា​រឿង​សំខាន់​ណាស់​សម្រាប់​សង្គ្រាម​លើ​គ្រែ ​ដើម្បី​ឱ្យ​ដល់​ចំណុច​កំពូល​រាង​ខ្លួន។ ៤.តើ​មាន​ឱកាស​លើក​ក្រោយ​ជាមួយ​នាង​ទៀត​អត់ ក្រោយ​ពី​បាន​ម្ដង​នេះ​ហើយ ​ខាង​ប្រុស​តែងតែ​គិត​ក្នុង​ចិត្ត​ថា​តើ​នាង​ពេញ​ចិត្ត​ខ្លួន​ឬ​អត់ ​ហើយ​អាច​នឹង​មាន​ឱកាស​អីចឹង​ៗ​ម្ដង​ទៀត​ឬ​អត់ ព្រោះ​ថា​ពេល​ខ្លះ​ក្រោយ​ពី​បាន​ម្ដង​នេះ​ហើយ ខាង​ស្រី​អាច​នឹង​លែង​ត្រូវ​ការ​ក៏​ថា​បាន៕ ប្រភព: Kanha

Read More
សុខភាព&សិច

តើកម្មវិធីនេះអាចជំនួសស្រោមអនាម័យបានល្អមែនទេ​

ការរកវិធីវិធីគ្រប់គ្រងកំណើតល្អបំផុតទំនងជាដំណើរការធម្មតាប៉ុន្តែវាអាចមានភាពស្មុគស្មាញយ៉ាងខ្លាំង។ ខណៈពេលដែលថ្នាំពន្យារកំណើតមានប្រសិទ្ធភាពដល់ទៅ 99.9% នៅពេលប្រើត្រឹមត្រូវនោះស្ត្រីជាច្រើនដែលប្រើថ្នាំនេះមិនចូលចិត្តផលប៉ះពាល់ដែលអាចរួមបញ្ចូលទាំងការផ្លាស់ប្តូរអារម្មណ៍និងការឡើងទម្ងន់។ ខណៈពេលដែលមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) ស្រោមអនាម័យជាស្រោមអនាម័យមួយក្នុងចំណោមវិធីសុវត្ថិភាពនៃការសម្រាលកូនដែលមានសុវត្ថិភាពបំផុតនិងគួរឱ្យជឿជាក់បំផុតបុរសជាច្រើនមិនចូលចិត្តប្រើវាដោយនាំមកនូវស្រោមអនាម័យ។ មួយចំនួនដើម្បីពឹងផ្អែកលើវិធីសាស្រ្តផ្សេង (និងគ្រោះថ្នាក់) ដូចជាការដកចេញ។ វាជាកន្លែងដែលកម្មវិធីថ្មីមួយដែលហៅថាវដ្តធម្មជាតិកើតឡើង។ វដ្តធម្មជាតិប្រើក្បួនដោះស្រាយពុម្ពអក្សរក្បូរក្បាច់និងសីតុណ្ហភាពរាងកាយរបស់ស្ត្រីដើម្បីទស្សន៍ទាយនៅពេលនាងបញ្ចេញពងអូវុលដែលអាចបញ្ជាក់ថានៅពេលដែលនាងមានកូនច្រើន។ ទ្រឹស្តីគឺថាពីរថ្ងៃមុនពេលស្ត្រីបញ្ចេញពងអូវុលសីតុណ្ហភាពរាងកាយរបស់នាងសម្រាប់រយៈពេលចាប់ពីពីរបីម៉ោងទៅមួយថ្ងៃ។ ក្នុងអំឡុងពេលនោះពងរបស់នាងគឺត្រៀមខ្លួនរួចរាល់ដើម្បីបង្កកំណើតដោយមេជីវិតឈ្មោលដែលមានន័យថាអ្នកដែលតាមដានពីការមានកូនរបស់ពួកគេអាចរកបានពេលវេលាល្អបំផុតដើម្បីបង្កើតដោយផ្អែកលើការប្រែប្រួលសីតុណ្ហភាពនេះ។ នេះអាចអោយគូស្វាមីភរិយាដឹងថាពួកគេអាចរួមភេទតាមទ្រឹស្តីបានដោយមិនបាច់ប្រើការការពារនិងដោយមិនមានផ្ទៃពោះ។ ទាក់ទងនឹងអ្វីដែលអ្នកត្រូវដឹងអំពីការចាក់ថ្នាំបង្ការកំណើត អ្នកបង្កើតកម្មវិធីនេះបានអះអាងថាវដ្តធម្មជាតិនឹងធ្វើបដិវត្តការគ្រប់គ្រងកំណើតពីព្រោះវាមានតំលៃថោកនិងមិនមានអរម៉ូន។ ពួកគេក៏អះអាងថាវាមានប្រសិទ្ធភាពដូចការគ្រប់គ្រងកំណើតអ័រម៉ូនក្នុងការការពារការមានផ្ទៃពោះ។ ជាការពិតការសិក្សាមួយដែលត្រូវបានពិនិត្យឡើងវិញដោយទស្សនាវដ្តី Contraception ដែលបានចេញផ្សាយកាលពីដើមខែនេះបានធ្វើតាមអ្នកប្រើចំនួន 22.875 នាក់ដើម្បីកំណត់សន្ទស្សន៍គុជខ្យងរបស់កម្មវិធីដែលជាមធ្យោបាយទូទៅសម្រាប់អ្នកស្រាវជ្រាវដើម្បីវាស់ស្ទង់ពីប្រសិទ្ធភាពប្រសូត។ ក្រុមការងារបានរកឃើញថាការប្រើប្រាស់អ៊ីនធឺណេតដ៏ល្អឥតខ្ចោះនេះគឺមានកូន 1 ដងសម្រាប់ស្ត្រី 100 នាក់នៅលើកម្មវិធីឬជិតដល់អត្រាប្រសិទ្ធភាព 99% នៃថ្នាំមហារីក។ វដ្តធម្មជាតិប្រើក្បួនដើម្បីវាស់សីតុណ្ហភាពរាងកាយរបស់ស្ត្រីដោយប្រាប់ពួកគេថាតើវាជាថ្ងៃ “បៃតង” ឬថ្ងៃ “ក្រហម” (ដែលមានន័យថាអ្នកគួរតែរក្សាស្រោមអនាម័យឱ្យស្រួល) ។ ខណៈពេលដែលកម្មវិធីនេះអាចត្រូវបានប្រើសម្រាប់គូស្វាម៉ីភរិយាដែលចង់ចាប់ផ្តើមគ្រួសារ (ក្នុងករណីនោះសញ្ញាពណ៌បៃតងនិងក្រហមនឹងត្រូវបានបញ្ច្រាស) វដ្តធម្មជាតិត្រូវបានគេលើកកម្ពស់ជាជម្រើសសម្រាប់ស្រោមអនាម័យនិងការគ្រប់គ្រងកំណើតអ័រម៉ូន។ (ប្រសិនបើអ្នកបានដោះស្រាយបញ្ហាវិធីសាស្រ្តក្នុងការសម្រាលកូនរួចហើយហើយចង់កែលម្អការសម្តែងរបស់អ្នកសូមពិនិត្យមើលគន្លឹះរបស់យើងអំពីរបៀបដែលគួរផ្គាប់ចិត្តស្ត្រី។ ) យោងតាមអ្នកបង្កើតកម្មវិធី Raoul Scherwitzl និង Elina Berglunបានឱ្យដឹងថា វដ្តធម្មជាតិមានអ្នកប្រើចំនួន 300.000 នាក់និងរាប់បញ្ចូលនៅក្នុងប្រទេសចំនួន …

Read More
មាតា & បុត្រ

មូលហេតុ​ធំៗ ៣យ៉ាង​ដែល​បណ្តាល​ឱ្យ​ស្ត្រី​ស្លាប់​ក្នុង​ពេល​ឆ្លង​ទន្លេ

ឱកាស​មាន​ក្តីសុខ​ក្នុង​ជីវិត​ក៏​អាច​ជួបប្រទះ​ស្របគ្នា​នឹង​សោកនាដកម្ម ធ្វើឱ្យ​អារម្មណ៍​ក្រៀមក្រំ​បំផុត​ផង​ដែរ។ ជា​ឧទាហណ៍ នៅពេល​ស្ត្រី​បាត់បង់​ជីវិត​ក្នុង​ពេល​កំពុង​សម្រាល​កូន​របស់​នាង។ ស្ត្រី​ស្លាប់​ក្នុង​ពេល​សម្រាល​កូន អាច​ជា​រឿង​មួយ​គួរឱ្យ​តក់ស្លុត និង​ក្រៀមក្រំ​បំផុត​សម្រាប់​គ្រួសារ។ ក្នុង​ករណី​ស្លាប់​ពេល​សម្រាល​នេះ ប្រសិនបើ​មាន​បញ្ហា​សុខភាព​ច្រើន​ពេក ទារក​ក្នុង​ផ្ទៃ​ក៏​អាច​ស្លាប់​បាន​ដែរ។ ដូចនេះ ខាងក្រោម​​ជា​មូលហេតុ​ទូទៅ​បំផុត​ដែល​បណ្តាល​ឱ្យ​ស្ត្រី​ស្លាប់​ក្នុង​ពេល​សម្រាល៖ ១. លើសឈាម មូលហេតុ​ធ្វើឱ្យ​ស្ត្រី​ស្លាប់​ក្នុង​ពេល​សម្រាល​គឺ លើស​ឈាម។ បើសិន​ម្តាយ​កើត​ជំងឺ​លើសឈាម​រួច​មក​ហើយ មុនពេល​សម្រាល នោះ​វា​អាច​កើតឡើង​ទៀត​ក្នុង​ពេល​សម្រាល​ដូចជា ត្រូវ​បាត់បង់​ឈាម​ច្រើន ឬ​គាំង​បេះដូង ដោយសារ​ការកន្ត្រាក់​របស់​ស្បូន ដូច្នេះ​បណ្តាល​ឱ្យ​ម្តាយ​ស្លាប់។ ហេតុ​នេះ ស្ត្រី​ត្រូវ​ប្រុងប្រយ័ត្ន​បំផុត បើសិន​នាង​កើត​ជំងឺ​លើស​ឈាម។ ២. លំហូរ​ឈាម​ច្រើន បញ្ហា​លំហូរឈាម​ច្រើន​ត្រូវការ​ព្យាបាល​បន្ទាន់ ដែល​ក៏​អាច​បណ្តាល​ឱ្យ​ស្ត្រី​ស្លាប់​ក្នុង​ពេល​សម្រាល​ដែរ។ បើសិន​វេជ្ជបណ្ឌិត​មិន​អាច​ឃាត់​ឈាម​បាន​ភ្លាមៗ​ទេ បរិមាណ​ឈាម​ហូរ​ច្រើន​អាច​បណ្តាល​ឱ្យ​សរីរាង្គ​លែង​ដំណើរការ នាំឱ្យ​ស្ត្រី​ស្លាប់។ ៣. រហែក​ស្បូន មូលហេតុ​មួយ​ផ្សេង​ទៀត​គឺ បញ្ហា​រហែក​ស្បូន។ ក្នុង​អំឡុង​ពេល​ឈឺ​ពោះ​សម្រាល ស្បូន​ស្ត្រី​ត្រូវ​កន្ត្រាក់​ខ្លាំង ហើយ​ច្រើន​ដង ដើម្បី​រុញច្រាន​ទារក​ចេញ​មក​ក្រៅ តាម​រយៈ​ទ្វារមាស​ចំហរ។ ក្នុង​ករណី​ខ្លះ ការកន្ត្រាក់​ស្បូន​ខ្លាំង​ពេក អាច​ធ្វើឱ្យ​ដាច់​រហែក​ស្បូន បង្ក​ឱ្យ​មាន​លំហូរ​ឈាម​ច្រើន ស្ត្រី​នឹង​បាត់បង់​ជីវិត៕

Read More
ពត័មាន

លទ្ធផលបោះឆ្នោតស្ទង់មតិចេញមកហើយ! តើនរណានឹងត្រូវលើកពាន The Voice Kids យប់នេះ!?

ភ្នំពេញ៖ អ្វីដែលជាការទន្ទឹងរង់ចាំរបស់ប្រិយមិត្តអ្នកចូលចិត្តតាមដានទស្សនាកម្មវិធី ប្រលងចម្រៀងកុមារ The Voice Kids Cambodia នឹងឈានមកដល់នៅយប់ថ្ងៃសៅរ៍ទី១៤ តុលា ២០១៧នេះហើយ ដែលជាវគ្គផ្តាច់ព្រ័ត្រ នៃការប្រលងប្រជែងយកជ័យលាភីក្នុងចំណោមបេក្ខជនដ៏មានសមត្ថភាពបំផុតទាំង៦រូបចុងក្រោយ។ ឈានមកដល់សប្តាហ៍ចុងក្រោយនេះខាង Coach កញ្ញា មានកូនក្រុមដូចជា កុមារី សុខ សុជាតា និងកុមារី រ៉ន ចាន់ឌីន។ Coach សុវត្ថិ មានកូនក្រុមដូចជា កុមារា ពេជ្រ ថៃ និងកុមារា ឡុង លីគ័ង្គ។ Coach និសា មានកូនក្រុមដូចជា កុមារី ណូ ឈួស៊ីវហេង និងកុមារី ឃុយ ម៉ីហៀង។ ក្នុងចំណោមបេក្ខជនដែលឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ គឺត្រូវបានចំរាញ់ចេញមកពីការបញ្ចេញសមត្ថភាព និងទេពកោសល្យអស់ពីលទ្ធភាពរៀងៗខ្លួន ដើម្បីទទួលបានការគាំទ្រខ្ពស់ពីប្រិយមិត្តអ្នកតាមដានទស្សនាទាំងនៅលើកញ្ចក់ទូរទស្សន៍ ក៏ដូចជានៅលើបណ្តាញសង្គមជាដើម។ គួរឲ្យដឹងផងដែរថា នៅមុនពេលដែលឈានមកដល់វគ្គផ្តាច់ព្រ័ត្រ គេសង្កេតឃើញមានមហាជនយ៉ាងច្រើន ដែលជាប្រិយមិត្តនិយមស្នេហាវិស័យចម្រៀងបានចូលរួមបញ្ចេញមតិយ៉ាងក្លៀវក្លា មិនថាទាំងការគាំទ្រ និងការរិះគន់មួយចំនួនផងនោះទេទៅលើទាំងបេក្ខជន …

Read More
សុខភាព

អត្ថប្រយោជន៍របស់ទឹកអំពៅដែលមិននឹកស្មានដល់ចំពោះសុខភាព

អំពៅ គឺជារុក្ខជាតិមួយក្នុងចំណោមរុក្ខជាតិដែលអាចប្រើប្រាស់ជាឱកាសដ៏ល្អដើម្បីថៃទាំសុខភាព។ វាមាននូវសារធាតុចិញ្ចឹមជាច្រើន ដូចជាវីតាមីន និងសារធាតុរ៉ែ ជាដើម ដែលជួយធ្វើឲ្យយើងមានសុខភាពកាន់តែល្អប្រសើរ។ អំពៅសម្បូរទៅដោយម៉ាញ៉េស្យូម ប៉ូតាស្យូម វីតាមីន B កាល់ស្យូម វីតាមីន A និង C ជាតិដែក ទង់ដែង ក្រូមីស្យូម ស័ង្កសី និងផូស្វ័រ។ សារធាតុដ៏មានអត្ថប្រយោជន៍ផ្សេងទៀតដែលយើងរកឃើញក្នុងអំពៅគឺ សារធាតុប្រឆាំងនឹងជាតិពុល សារធាតុសរសៃ និងប្រូតេអ៊ីន។ ហេតុនេះ មានន័យថា គ្រប់ពេលដែលយើងផឹកទឹកអំពៅស្រស់ យើងកំពុងតែទទួលទានវីតាមីនចម្រុះ និងសារធាតុរ៉ែ។ វិធីសាស្ត្រដ៏ល្អបំផុតក្នុងការធ្វើឲ្យទឹកអំពៅនៅតែស្រស់គឺការទុកក្នុងទូរទឹកកក ដោយមិនត្រូវឲ្យត្រូវនឹងកម្តៅឡើយ។ ក្រោយពីបានផឹកអំពៅយ៉ាងទៀងទាត់ ក្នុងកម្រិតដ៏សមរម្យ នោះអ្នកនឹងទទួលបានលទ្ធផលដ៏មិនគួរឲ្យជឿបន្ទាប់ពីរយៈពេល៦ខែ។ អត្ថប្រយោជន៍នៃការផឹកទឹកអំពៅ រួមមាន ៖ – ការពារជំងឺមហារីក ដោយសារតែទឹកអំពៅមានសារធាតុកាល់ស្យូមខ្ពស់ ម៉ាញ៉េស្យូម ប៉ូតាស្យូម និងជាតិដែក វានឹងជួយកាត់បន្ថយកម្រិតអាស៊ីដក្នុងរាងកាយ ដែលនាំឲ្យយើងមានសុខភាពល្អ។ ជាមួយនឹងសារធាតុដ៏សំខាន់បែបនេះ វាមិនត្រឹមតែជួយប្រឆាំងនឹងមេរោគមហារីកប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជួយការពារមិនឲ្យកើតជំងឺនេះផងដែរ។ …

Read More