Blog
សម្រស់&ម៉ូដ

ស្រីៗឃើញ​ឈុត​ហែល​ទឹក​ទាំង​នេះ ទោះ​មិន​ចេះ​ហែល​ទឹក ​ក៏​ដឹង​តែ​ទិញ​ដែរ!

ខោអាវ​ហែល​ទឹក ជាគ្រឿង​ជំរុញ​ចិត្ត​មនុស្ស​ស្រី​ឲ្យ​ទៅ​លេង​កីឡា​ប្រភេទ​នេះ​បាន បើ​ទោះ​ជា​មិន​ចេះ​ហែល​ក៏​ដោយ។ ព្រោះ​​ពេល​ខ្លះ​ឈុត​ទាំង​នោះ មាន​ភាព​ស្រស់​ស្អាត និង​គួរ​ឲ្យ​ស្រលាញ់ ទើប​​តម្រូវ​ឲ្យ​ចិត្ត​ចង់​ទិញ ដើម្បី​ទៅ​រៀន​ហែល​ឲ្យ​ចេះ​នឹង​គេ ហើយ​ក៏​ជា​ពេល​បង្ហាញ​រូបរាង​ដ៏​សិចស៊ី​ផង​ដែរ។ ដូចនេះ​បើ ស្រីៗឃើញ​ឈុត​ហែល​ទឹក​ទាំង​ ១១ ម៉ូដ​ខាងក្រោម ទោះ​មិន​ចេះ​ហែល​ទឹក ​ក៏​ដឹង​តែ​ទិញ​​ទុក​ស្លៀ​ក​ទៅ​រៀន​ដែរ៖   ស្អាត​អត់? បើ​ចង់​ស្លៀក​កុំ​ភ្លេច​រៀន​ហែល​ទឺក​ឲ្យ​ចេះ​សិន​ណា៕

Read More
សម្រស់ & សុខភាព

លក្ខខណ្ឌ​ ៣យ៉ាង ដែល​​នាំ​ឲ្យ​រំខានដល់​ការ​ទទួលទាន​​ដំណេក

(សុខភាព)៖ ត្រឹមតែប៉ុន្មានភាគរយប៉ុណ្ណោះ នៃអ្នកដែលមានរោគចង់តែគេង តាំងពីព្រឹកដល់ល្ងាច មានមូលហេតុទាក់ទង និងវិបត្តិផ្លូវចិត្ត។ ក្រៅពីនោះស្ទើរតែ ៨៥ភាគរយទៅហើយ នៃអ្នកដែលមានវិបត្តិទទួលទានដំណេក មានទំនាក់ទំនង និងលក្ខខណ្ឌក្នុងចំណោមទាំង ៣គឺ៖ ១. ស្ទះផ្លូវដង្ហើមនៅពេលគេងលក់ គឺជាវិបត្តិនៃការដកដង្ហើមមួយ ដែលជានិច្ចជាកាល បណ្តាលមកពីមានការស្ទះភាគខ្លះ នៅត្រង់ផ្នែកក្រោយនៃបំពង់ក ហើយជាទូទៅវាច្រើនកើត នៅលើបុរសវ័យកណ្តាលដែលធាត់ ហើយមានសម្ពាធឈាមខ្ពស់។ ការស្ទះផ្លូវដង្ហើម នៅពេលដេកលក់នេះ ត្រូវបានគេកត់សម្គាល់បាន ដោយសារស្នូរស្រមុកខ្លាំង ដែលជួនកាលអាចធ្វើឲ្យភ្ញាក់អ្នកជិតខាង។ ២. ចង់តែគេងភ្លាមមិនអាចទប់បាន, ប្រមាណជា ៧៥ភាគរយ នៃករណីនេះកើតឡើង ដោយការបាត់បង់នូវកម្លាំងសាច់ដុំមួយរំពេច។ អ្នកដែលមានករណីនេះ ខ្លះមានការមរមើរមមាយ ចម្លែកមុននឹងគេងលក់ ហើយសាច់ដុំមានការបាត់បង់នូវកម្លាំងកន្ត្រាក់ រហូតដល់ពេលភ្ញាក់ឡើង។ ៣. ការកន្រ្តាក់មិនប្រក្រតីនៃសាច់ដុំកំភួនជើង ក្នុងពេលដេកលក់, ករណីនេះបង្ហាញឡើងប្រហែលជា ១០ភាគរយ នៃករណីចង់តែគេងពីព្រឹកដល់ល្ងាច៕

Read More
ស្នេហា&គ្រួសារ

៤ សំណួរ ដែល​មនុស្ស​ប្រុស​មិន​ចង់​ឮ ពេល​ទាក់ទង​គ្នា​ដំបូង

រឿង​ខ្លះ​ស្រី​ៗ​មិន​គួរ​សួរនាំ​ទៅ​មនុស្ស​ប្រុស​ទេ ពេល​ចាប់ផ្ដើម​ស្គាល់​គ្នា ព្រោះ​អាច​ធ្វើឲ្យ​ជីវិត​ស្នេហា​មិន​លូតលាស់។ ក្នុង​ដំណាក់​កាល​ដំបូង​បែបនេះ មនុស្ស​ស្រី​មិន​គួរ​សួរ​ទាំង ៤ នេះ​ទៅ​កាន់​ដៃគូ ហើយ​បើ​ទោះជា​សួរ គេ​ក៏​ឆ្លើយ​ដែរ តែ​សុខចិត្ត​បញ្ចប់​ទំនាក់ទំនង​ក៏​ថា​បាន៖ ១.តើ​​កូន​អ្នក​មាន ឬអត់៖ ទោះ​ជា​គេ​ជា​កូន​អ្នក​មាន​ក៏​ដោយ បើ​ឮ​សំណួរ​នេះ គេ​ប្រាកដជា​សម្រេចចិត្ត​បញ្ឈប់​ទំនាក់ទំនង​ជាមួយ​យើង​មិន​ខាន។ ព្រោះ​ដូច​បង្ហាញ​ថា​យើង​ ចង់​បាន​សង្សារ​ជា​កូន​អ្នក​ធូរធារ ហើយ​សម្លឹង​មើល​ប្រាក់​ក្នុង​ហោប៉ៅ​គេ​ជា​ធំ​ប៉ុណ្ណោះ។ រូបតំណាង ២.មាន​អ្វី​ជា​មធ្យោបាយ​ធ្វើ​ដំណើរ៖ នេះ​ក៏​ជា​សំណួរ​មិន​គួរ​សួរ​ដែរ ព្រោះ​មនុស្ស​ប្រុស​នឹង​វាយតម្លៃ​ថា​ យើង​ជា​ស្រី​លោភលន់ ហើយ​បើ​គ្មាន​​របស់​ទំនើប​ គឺ​មិន​រាប់​អាន។ សំណួរ​នេះដែរ​​ស្រី​ៗ​ចង់​មាន​ន័យ​ថា រាល់ថ្ងៃ​ជិះ​ឡាន ម៉ូតូ ឬ​កង់ ហើយ​បើ​ទោះ​ជា​គេ​ជិះ​អ្វី​ក៏​គេ​មិន​ចង់​ប្រាប់​យើង​វិញ​ដែរ ថែម​ទាំង​អន់​ចិត្ត​ទៀត​ផង។ ៣.ហេតុអ្វី​បែក​គ្នា​ជាមួយ​សង្សារ​ចាស់៖ ប្រសិនបើ​ស្រលាញ់​គ្នា​ពិត​មែន​នោះ មុន​ក្រោយ​គេ​នឹង​ប្រាប់​យើង​ពី​រឿង​អ្នក​ចាស់​គេ​ទេ។ ​បើ​ទើប​ស្គាល់​គ្នា យើង​បែរជា​ហ៊ាន​សួរ​សំណួរ​នេះ មនុស្ស​ប្រុស​ងាយ​នឹង​អន់​ចិត្ត​ណាស់ ព្រោះ​ពេល​ខ្លះ​អ្នក​ចាស់​អាច​ធ្វើឲ្យ​គេ​ឈឺចាប់ ទើប​មិន​ចង់​រំលឹក តែ​យើង​បែរជា​រំលឹក​រឿង​នេះ​ទៅ​វិញ។ ៤.រៀន​សូត្រ​ដល់​ណា៖ សំណួរ​នេះ​គឺ​ប្រៀប​ដូច​ជា​ការ​វាស់​ស្ទង់​សមត្ថភាព និង​កម្រិត​យល់ដឹង​របស់​អ្នក​ទាំងពីរ។ ទើប​ធ្វើឲ្យ​មនុស្ស​ប្រុស​មិន​ចង់​ឲ្យ​គេ​សួរ​បែប​នេះ ហើយ​បើ​គេ​មិន​បាន​រៀន​ស្មើ ឬ​ខ្ពស់​ជាង នោះ​បុរស​មាន​នឹង​មាន​អារម្មណ៍​រអៀស​ខ្លួន៕ រូបតំណាង

Read More
សុខភាព&សិច

រូបថតរបស់​តារា​ម៉ូដែល​ស្រី​អាស៊ី ២ដួង ធ្វើ​ឲ្យ​ហ្វេន​ស្ទើរ​ភ្លឹក​ស្មារតី

មាន​រូបថត​តារា​ម៉ូល​ស្រី​សិច​ស៊ី​ពីរ​នាក់ ជា​ច្រើន​សន្លឹក​កំពុង​តែ​ល្បី​ខ្លាំង​លើ​បណ្តាញ​សង្គម​វៀត​ណាម​។ តារា​ម៉ូដែល​ស្រី​វ័យ​ក្មេង​ នាង Nga Tay និង Quynh Rube មានរូប​ស្រស់ បាន​​បង្ហាញ​រូបថត​ក្តៅ​សាក់​ជា​ច្រើន​សន្លឹង​ ធ្វើ​ឲ្យ​អ្នក​លេង​បណ្តាញ​សង្គម​វៀតណាម​នាំគ្នា​ចែករំលែក​ព្រោងព្រាត។ បើ​បាន​មើល​រូបថត​តារា​ស្រីទាំង​ពីរ​ដួង​នេះ ប្រាកដ​ធ្វើ​ឲ្យ​អ្នក​ស្ទើរ​ភ្លឹក​ស្មារតី​ជាមួយ​សម្រស់​ដ៏​ផូរផង់​ទាំង​ពីរ​នាក់​ក្នុង​ឈុត​ក្តៅ​សាច់​នៅ​មាត់​បឹង ជាមួយនិង​ប្រុស​សង្ហា​ម្នាក់​។ កុំរងចាំយូរទស្សនាទាំងអស់គ្នា៖    

Read More
ស្នេហា&គ្រួសារ

​បាន​ឱប​មនុស្ស​ដែល​យើង​ស្រឡាញ់​ គឺ​ជា​រឿង​ដ៏​ល្អ​បំផុត​សម្រាប់​ស្នេហា

ពេល​ដែល​យើង​ស្រឡាញ់​មនុស្ស​ម្នាក់​ អារម្មណ៍​ជា​ច្រើន​នឹង​កើត​ឡើង​ដូចជា​អារម្មណ៍​ចង់​ក្បែរ ការ​ការពារ មើល​ថែរក្សា ហើយ​អារម្មណ៍​ទាំង​នោះ​នឹង​បង្ហាញ​តាម​កាយវិការ​ចេញ​មក។ ម្យ៉ាង​ទៀត​មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា​គឺ​មិន​អាច​ខ្វះ​ការ​ឱប​បាន​នោះ​ទេ ព្រោះ​វា​មិន​មែន​ជា​រឿង​អាក្រក់​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ​វា​បាន​ផ្ដល់​នូវ​រឿង​ល្អ​ជា​ច្រើន​ក្នុង​ស្នេហា ៖ ១. ការ​ឱប​បាន​ផ្ដល់​នូវ​ភាព​កក់​ក្ដៅ​ នៅពេល​ដែល​រងា និង​ទន់​ខ្សោយ​បំផុត រូបតំំណាង ២. ការ​ឱប​បាន​ផ្ដល់​នូវ​ភាព​ជឿជាក់ ទំនុក​ចិត្ត​ ហើយ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​បំផុត ៣. ការ​ឱប​អាច​បំបាត់​ភាព​ភ័យ​ខ្លាច ភាព​ឯកា ពិបាក​ចិត្ត និង​អារម្មណ៍​ដែល​ស្មុគស្មាញ រូបតំំណាង ៤. ការដែល​បាន​​ឱប​ គឺ​អាច​​បង្កើន​សេចក្ដី​សុខ បន្ថយ​ភ្លើង​កំហឹង និងធ្វើ​ឲ្យ​​ស្នេហា​មាន​សុភមង្គល ៥. ឱបអាច​បង្កើន​ភាព​ក្លាហាន និង​បង្ហាញ​ភាព​អង់អាច​ដែល​យើង​មាន​ក្នុង​ការ​ការពារ មើល​ថែ​មនុស្ស​ដែល​យើង​ស្រឡាញ់ ៦. គ្រាន់តែ​​ឱប​អាច​បង្កើន​សាច់ដុំ​ឲ្យ​រឹង​មាំ និងកាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​ចិត្ត ៧. ការ​ឱប​បាន​ផ្លាស់​ប្ដូរ​ពី​ការ​គិត​អវិជ្ជមាន​ ទៅ​ការ​គិត​វិជ្ជមាន​សម្រាប់​មនុស្ស​ពីរ​នាក់​ដែល​ស្រឡាញ់​គ្នា រូបតំំណាង ៨. ការ​ឱប​ជួយ​រឹត​ចំណង​ស្នេហា​យើង​ឲ្យ​កាន់​តែ​រឹង​មាំ និងមិន​ងាយ​បែកបាក់​ ពេល​ខ្លះ​មាន​រឿង​មិន​ចុះ​សម្រុង​គ្នា តែ​ពេល​ដែល​បាន​ឱប​គ្នា​រឿង​មិន​ល្អ​ក៏​បាន​រសាត់​បាត់​ក៏​ថា​បាន៕ ប្រភព៖ relrules

Read More
សុខភាព&សិច

បញ្ហា​សុខភាព​ទាំង ៦ ដែលនារី​​ភាគច្រើន​មិន​អើពើ តែ​បែរជា​មាន​គ្រោះថ្នាក់​ខ្លាំង​ទៅវិញ

មនុស្ស​ស្រី​​មួយ​ចំនួន គិត​ថា​បញ្ហា​សុខភាព​​ខ្លះ​​វា​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ទេ ដូចនេះ​ចេះតែ​បណ្ដោយ​ឲ្យ​កើត​ឡើង​ជា​បន្តបន្ទាប់ តែ​នោះ​ជា​កំហុស​ឆ្គង​ដ៏​ខ្លាំង​បំផុត​ទៅ​វិញ​ទ។ ព្រោះ​ជំងឺ​ទាំង ៦ ខាងក្រោម​នេះ​ អាច​បណ្ដាល​ឲ្យ​កើត​មហារីក​ក៏​មាន​ដែរ៖ ១.ហើមពោះ៖ ប្រសិនបើ​អ្នក​ជំងឺ​ប៉ោង​ពោះ​ជានិច្ច នោះ​វា​មិនមែន​ជា​ឧស្ម័ន​ទេ ប៉ុន្តែ​វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា អាឡែរហ្សី ក្រពះ និង​មហារីក​ពោះវៀន​ធំ​ជាដើម។ រូបតំណាង ២. ភើ៖ ទោះ​ជា​មិន​បាន​ញ៉ាំ ឬ​ក៏​ញ៉ាំ​អ្វី​បាន​បន្តិច​បន្តួច តែ​ចេះតែ​មាន​អាការៈ​ភើ​ចង្អោរ​មិន​ឈប់​នោះ មាន​ន័យ​អ្នក​មាន​ជំងឺ​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ។ ៣.អស់​កម្លាំង៖ ស្រី​ៗ​បើ​សង្កេត​ឃើញ​ថា​ខ្លួន​ឯង​ឧស្សាហ៍​អស់​កម្លាំង​ដោយ​គ្មាន​ហេតុផល​នោះ មិន​ត្រូវ​ព្រងើយកន្តើយ​ឡើយ ព្រោះ​វា​អាច​បង្ហាញ​ពី​ជំងឺ​មួយ​ចំនួន​ដែល​បណ្ដាល​មកពី​ជំងឺ​ខ្វះ​ឈាម​ក្រហម​រហូត​ដល់​ក្លាយ​ជា​ជំងឺ​មហារីក​គ្រាប់​ឈាម​ក៏​មាន។ ៤.ខ្យល់​ដង្ហើម​មិន​ល្អ៖ បើ​បញ្ហា​ខ្យល់​ដង្ហើម​អាក្រក់ សូម្បី​អ្នក​មាន​អនាម័យ​មាត់​ធ្មេញ​បាន​ល្អ​ហើយ​ក៏​ដោយ វា​អាច​បង្ហាញ​ប្រាប់​ពី​ជំងឺ​ក្លិន​មាត់ ឬ​អាច​ជា​ការ​រលាក​ភ្នាស​ប្រអប់​រន្ធ​ច្រមុះ។ ៥.ការ​ឈឺ​ក្បាល​ធ្ងន់ធ្ងរ៖អ្នក​ធ្លាប់​មាន​បញ្ហា​ឈឺក្បាល​ជា​ទៀងទាត់ កុំ​គិត​ថា​វា​ជា​រឿង​ធម្មតា​ឲ្យ​សោះ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ដុំ​សាច់​ខួរក្បាល។ រូបតំណាង ៦.រមួល​សាច់​ដុំ៖ ឬ​ការ​រមួល​ក្រពើ​ជា​ញឹកញាប់​អាច​ជា​សញ្ញា​មួយ​នៃ​កង្វះ​អាហារូបត្ថម្ភ និង​ជំងឺ​ពុក​ឆ្អឹង៕ ប្រភព៖ Boldsky

Read More
សម្រស់ & សុខភាព

៥​យ៉ាង​ ស្រីៗ​តែង​ធ្វើ អាច​នាំ​ឱ្យ​ខូច​ដើម​ទ្រូង​ដោយ​​​មិន​ដឹង​ខ្លួន​

ខណៈ​នារីៗ​ភាគ​ច្រើន​ផ្ដោត​ចិត្ត​ទុក​ដាក់​តែ​លើ​រឿង​មុខ និង​ស្បែក​ដង​ខ្លួន ដើម​ទ្រូង​ជា​កន្លែង​ដែល​ត្រូវ​បាន​មើល​រំលង​ពី​ការ​ថែរក្សា​ទៅ​វិញ​។ ប៉ុន្តែ​មិត្ត​នារី​ច្បាស់​ជា​ភ្ញាក់​ផ្អើល​ បើ​ដឹង​ថា តំបន់​នោះ​ជា​តំបន់​សំខាន់​មួយ​នៃ​តួ​ខ្លួន​របស់​ស្ត្រី​ ហើយ​ទាមទារ​ឱ្យ​មាន​ការ​ពិនិត្យ និង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ជាង​ស្បែក​ដង​ខ្លួន​​ទៅ​ទៀត​។ ការ​បំបៅ​កូន គឺ​ជា​ហេតុ​ផល​មួយ​ដែល​នារីៗ​គិត​ថា អាច​ធ្វើ​ឱ្យ​ដើម​ទ្រូង​ខូច​ទ្រង់​ទ្រាយ​លែង​ស្អាត​ដូច​ពី​មុន ចុះ​សម្រាប់​នារី​នៅ​លីវ​វិញ អាច​ខូច​ទ្រង់​ទ្រាយ​ដើម​ទ្រូង​ដោយ​វិធី​ណា? តោះ​មក​មើល​សកម្មភាព​មួយ​ចំនួន​ដែល​អាច​បណ្ដាល​ឱ្យ​ដើម​ទ្រូង​របស់​អ្នក​ខូច​ទ្រង់ទ្រាយ ឬ​ពេល​ខ្លះ​ឈាន​ទៅ​កើត​ជា​ជំងឺ​ទៀត​ផង​។ ១- ពាក់​អាវ​ទ្រនាប់​មិន​ត្រូវ​តាម​ទំហំ​ទ្រូង​៖ វា​ជា​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែល​ការ​ស្រាវ​ជ្រាវ​មួយ​បង្ហាញ​ថា មាន​តែ​ស្រ្តី​ប្រហែល​២៥​%​ប៉ុណ្ណោះ​ដែល​ពាក់​អាវ​ទ្រនាប់​ត្រូវ​តាម​ទំហំ​ទ្រូង​របស់​ខ្លួន​។ ចំណែក​ស្ត្រី​ភាគ​រយ​ផ្សេង​ទៀត​បែរ​ជា​ពាក់​អាវ​ទ្រនាប់ បើ​មិន​ធំ​ជាង ក៏​តូច​ជាង​ទ្រូង​ដែរ​។ ហើយ​ទំហំ​មិន​ត្រឹម​ត្រូវ​ទាំង​ពីរ​នេះ​នឹង​ធ្វើ​ឱ្យ​ដើម​ទ្រូង​ទៅ​ជា​ខូច​ទ្រង់ទ្រាយ​ដើម​ ដោយ​សារ​គ្មាន​អ្វី​សម្រាប់​ទ្រ​លំនឹង​ឱ្យ​បាន​ត្រឹម​ត្រូវ​ ហើយ​អាវ​ទ្រនាប់​តូច​ពេក អាច​ធ្វើ​ឱ្យ​ត្បៀត​សរសៃ​ឈាម​ទៀត​ផង​។ ២- ការ​ប្រើ​ដង្កៀប​ដក​រោម​៖ ​សាច់​ដ៏​ទន់​នៅ​បរិវេណ​សុដន់​គឺ​ជា​តំបន់​ដែល​ងាយ​ប៉ះ​ទង្គិច និង​ឈឺចាប់​ខ្លាំង​ចំពោះ​ការ​ដក​រោម​ផ្សេង​ៗ។ ដូច្នេះ​ចៀស​វាង​ការ​ដក​រោម​នៅ​ម្ដុំ​សុដន់​ ឬ​បើ​គេច​មិន​ផុត គឺ​ធ្វើ​ដោយ​វិធី​ណា​ដែល​មិន​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ ទើប​ជា​ការ​ប្រសើរ​។ ៣- ការ​ច្បិច​ ឬ​ក្ដិច​ចុង​សុដន់​៖ នារីៗ​អាច​គិត​ថា​វា​ជា​រឿង​ធម្មតា​ ប៉ុន្តែ​ទោះ​បី​វា​មិន​ប៉ះ​ពាល់​ខ្លាំង​ដល់​ដើម​ទ្រូង តែ​វា​អាច​នឹង​ធ្វើ​ឱ្យ​សរសៃ​ឈាម​ដើរ​មិន​ស្រួល ដូច​ពាក់​អាវ​ទ្រនាប់​តឹង​ដូច្នោះ​ដែរ​។ ៤- ការ​រត់​ហាត់ប្រាណ​ដោយ​មិន​ពាក់​អាវ​ទ្រនាប់​កីឡា​៖ នៅ​ពេល​រត់​ហាត់​ប្រាណ​ ដើម​ទ្រូង​របស់​អ្នក​ត្រូវ​រលាក់​ចុះ​ឡើង​ៗ​តាម​កាយវិការ​របស់​អ្នក​។ ដូច្នេះ​គួរ​ជ្រើស​រើស​អាវ​ណា​ដែល​មាន​ទ្រនាប់​ការពារ​សុដន់​ពី​ក្នុង​ ដើម្បី​ជួប​ទប់​ពី​ការ​រលាក់​ទាំង​នោះ​។ ​៥- គេង​កិន​សុដន់​៖ មិន​មែន​បាន​ន័យ​ថា …

Read More
សុខភាព

អាហារដែលជួយការពាជំងឺមហារីកស្បែក

អាហារទាំង៤ប្រភេទនេះមានអត្ថប្រយោជន៍ក្នុងការជួយការពាកាកើតជំងឺមហារីកស្បែក  ស្វែងយល់ពីអាហារដែលមានសុខភាពល្អដែលអាចបន្ថយហានិភ័យនៃជំងឺមហារីកស្បែកនៅក្នុងផ្នែកនៃមគ្គុទ្ទេសក៍របស់ HealWithFood.org ចំពោះជំងឺមហារីកស្បែកនិងរបបអាហារ។ ហើយរឿងដែលល្អបំផុតនោះគឺអាហារទប់ស្កាត់ជំងឺមហារីកស្បែកដែលបានចុះបញ្ជីនៅខាងក្រោមមិនត្រឹមតែជាប់ទាក់ទងទៅនឹងសារជាតិបំប៉នប្រឆាំងនឹងជំងឺមហារីកស្បែកប៉ុណ្ណោះទេវាក៏ត្រូវបានផ្ទុកដោយរសជាតិផងដែរ! ចំណាំ: មហារីកស្បែកគឺជាជម្ងឺធ្ងន់ធ្ងរហើយត្រូវការការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រភ្លាមៗ។ ព័ត៌មានខាងក្រោមនិងកន្លែងផ្សេងទៀតនៅលើគេហទំព័រនេះមិនត្រូវបានពិនិត្យដោយអ្នកជំនាញផ្នែកវេជ្ជសាស្រ្តទេហើយក៏មិនមានបំណងឬជំនួសឱ្យការជំនួសឱវាទវេជ្ជសាស្រ្តឬការប្រឹក្សាផ្នែកសុខភាព។ តែងតែស្វែងរកដំបូន្មានពីអ្នកថែទាំសុខភាពដែលមានជំនាញវិជ្ជាជីវៈ។ ១ Carrots ៖ ការ៉ុតក៏ជាបន្លែដ៏សំខាន់ដែលត្រូវបញ្ចូលទៅក្នុងចំណីអាហាររបស់អ្នកប្រសិនបើអ្នកមានការព្រួយបារម្ភអំពីការវិវត្តទៅជាជំងឺមហារីកស្បែក។ ដោយសារតែសារធាតុ Beta-carotene ខ្ពស់របស់ពួកវា, ការ៉ុតគឺល្អខ្លាំងណាស់ក្នុងការការពារស្បែកប្រឆាំងនឹងកាំរស្មីអ៊ុលត្រាវីយូដែលបង្កគ្រោះថ្នាក់ពីព្រះអាទិត្យ។ Carrots ដែលមានពណ៌ខ្មៅបំផុតនិងជ្រៅបំផុតមាន beta-carotene ច្រើនបំផុត នៅពេលទិញការ៉ុតអ្នកគួរតែជ្រើសរើសយកផលិតផលដែលដាំដុះតាមបែបធម្មជាតិ។ ២ រមៀត ៖ រមៀតមានសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកទូលំទូលាយ។រមៀតជាគ្រឿងទេសដែលផ្តល់នូវពណ៌លឿងរបស់វាទៅនឹងសាច់គោនិងអាហារជាច្រើនទៀតត្រូវបានគេប្រើជាយូរមកហើយនៅក្នុងឱសថអាស៊ីបុរាណដើម្បីព្យាបាលជំងឺនិងជំងឺជាច្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះថ្នាំពេទ្យបស្ចិមប្រទេសបានចាប់ផ្ដើមយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះរមៀតដ៏អស្ចារ្យនេះហើយភស្តុតាងបានបង្ហាញថាគ្រឿងទេសអាស៊ីនេះអាចជាអាហារដែលល្អបំផុតមួយដែលប្រឆាំងនឹងជំងឺមហារីកស្បែក។ ៣ តែបៃតង ៖ តែបៃតងត្រូវបានគេប្រើជាទូទៅជាជំនួយសម្រកទម្ងន់ប៉ុន្តែផលប្រយោជន៍ចំពោះសុខភាពនៃតែបៃតងមិនត្រូវបានកំណត់ចំពោះប្រសិទ្ធិភាពនៃការដុតជាតិខ្លាញ់ទេ។ ភស្តុតាងវិទ្យាសាស្ត្របានបង្ហាញថាតែបៃតងអាចជួយការពារជំងឺមហារីកជាច្រើនប្រភេទរួមទាំងមហារីកស្បែកផងដែរធ្វើអោយស្បែកមានភាពស្រស់ថ្លា។ Catechins ដែលជាសមាសធាតុដូចគ្នាដែលទទួលខុសត្រូវចំពោះការកាត់បន្ថយការសម្រកទម្ងន់របស់តែបៃតងត្រូវបានគេបង្ហាញថាមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារកោសិកាប្រឆាំងនឹងការខូចខាត DNA ដែលបណ្តាលមកពីរ៉ាឌីកាល់សេរី។ ៤ Raspberries ៖ មិនតែប៉ុណ្ណោះ Raspberries មានរសជាតិឆ្ងាញ់ហើយពួកគេក៏ត្រូវបានផ្ទុកជាមួយនឹងសមាសធាតុប្រឆាំងនឹងជំងឺមហារីកស្បែកដ៏មានឥទ្ធិពលផងដែរ។ សមាសធាតុមួយក្នុងចំណោមសមាសធាតុគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងផ្លែត្រសក់គឺអាស៊ីត ellagic ដែលជាសារធាតុប្រឆាំងនឹងមហារីកស្បែក ។ ក្នុងករណីមួយចំនួនវាក៏អាចបណ្តាលឱ្យស្លាប់ដោយសារកោសិកានៅក្នុងកោសិកាមហារីក។ អាស៊ីត Ellagic ត្រូវបានគេរកឃើញនៅក្នុងអាហារមួយចំនួនដែល …

Read More
ស្នេហា&គ្រួសារ

រឿង ៧ យ៉ាង​​​​កូនប្រសា​ស្រី​មិន​គួរ​ធ្វើ ពេល​រស់នៅក្នុងផ្ទះ​ជាមួយ​ឪពុក​ម្ដាយ​ក្មេក

មនុស្ស​ស្រី​ពេល​រៀបការ​រួច ហើយ​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​ក្មេក​អាច​មាន​សម្ពាធ​បន្តិច ព្រោះ​ធ្វើ​អ្វី​ក៏​ត្រូវ​មើល​ទឹក​មុខ​សាច់​ថ្លៃ​រហូត​ដែរ។ ដូចនេះ​បើ​រស់នៅ​ក្នុង​ផ្ទះ​គេ យើង​ជា​កូនប្រសា​ស្រី​មិន​គួរ​ធ្វើ​រឿង ៧ យ៉ាង​នេះ ជៀសវាង​ធ្វើឲ្យ​ប្ដី​ពិបាក​ចិត្ត៖ ១.មិន​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ គ្រួសារ​មួយ​ចំនួន​តែង​ជួបប្រទះ​បញ្ហា​នេះ ហើយ​វា​ក៏​ធ្វើឲ្យ​ម្ដាយ​ក្មេក និង​កូនប្រសា​ស្រី​មិន​ចុះសម្រុង​គ្នា​ដែរ។ ស្រី​ៗ​ខ្លះ​យល់ឃើញ​ថា ខ្លួន​មាន​ការងារ​ធ្វើ​នៅ​ខាងក្រៅ​ផ្ទះ ដូចនេះ​គ្មាន​ពេល​មក​ចាត់ចែង​ចង្ក្រាន​ជើង​ឆ្នាំង​ឡើយ ​ទុក​ឲ្យ​អ្នក​នៅ​ផ្ទះ​ជា​អ្នក​បំពេញ​វា​ទៅ​ចុះ។ តែ​នោះ​ជា​ការ​គិត​ខុស​ទាំងស្រុង ព្រោះ​ម្ដាយ​ក្មេក ឬ​ចាស់ទុំ​ក្នុង​ផ្ទះ​គិត​ថា​យើង​មិន​ដែល​ខ្វាយខ្វល់​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ ទាំង​ដែល​ខ្លួន​កំពុង​រស់នៅ​ដែរ។ ២.ដើរលេង​យប់​ព្រលប់ ត្រូវ​ចាំ​ថា​យើង​ជា​ស្ត្រី​ដែល​មាន​ប្ដី ហើយ​កំពុង​រស់​ក្រោម​ដំបូល​ផ្ទះ​ជាមួយ​ឪពុក​ម្ដាយ​ក្មេក មិន​គួរ​ចេញ​ដើរ​លេង​ពេល​យប់​ជាមួយ​មិត្តភ័ក្ដិ​ច្រើន​ពេក​នោះ​ទេ។ ព្រោះ​មនុស្ស​ចាស់​មិន​សប្បាយ​ចិត្ត​នឹង​ទង្វើ​បែបនេះ​ឡើយ។ ៣.ពេល​មាន​រឿង​ជាមួយ​ម្ដាយក្មេក​យក​ទៅ​ប្រាប់​ប្ដី នេះ​ជា​រឿង​ដែល​ម្ដាយ​ក្មេក​គ្រប់រូប​ស្អប់​បំផុត ព្រោះ​គាត់​គិត​ថា​ការដែល​និយាយ​ស្ដី​ជាមួយ​កូនប្រសា​ស្រី គឺ​ជា​ការ​ទូន្មានប្រដៅ។ ដូចនេះ​មិន​គួរយក​​រឿង​តិចតួច​ទៅ​ប្រាប់​កូន​គាត់​ឡើយ ដោយសារ​​ជា​រឿង​​ស្រី ហើយ​បើ​ស្វាមី​ទៅ​សួរនាំ​រឿង​នេះ​ជាមួយ​ម្ដាយ​គេ​ទៀត នោះ​គាត់​អាច​នឹង​ស្អប់​យើង​តែ​ម្ដង​ក៏​ថា​បាន។ ៤.មិន​ជួយ​ចេញ​ថ្លៃ​ចំណាយ រឿង​ការ​ចាយវាយ​ក្នុង​ផ្ទះ គឺជា​បញ្ហា​ធំ​គ្រប់​ក្រុម​គ្រួសារ​តែម្ដង ដូចនេះ​បើ​រស់នៅ​ជុំ​គ្នា តែ​យើង​បែរ​ជា​មិន​អើពើ​នឹង​រឿង​ចំណាយ​ផ្សេង​ៗ​បែប​នេះ ម្ដាយ​ក្មេក​គាត់​មិន​សប្បាយ​ចិត្ត​ឡើយ។ ជាពិសេស​បើ​កូន​ប្រុស​គាត់​ជា​អ្នក​គិតគូរ​វិញ ម្ដាយ​ក្មេក​នឹង​គិត​ថា​ យើង​ជា​ស្រី​តែ​បែរជា​មិន​ចេះ​ចាត់ចែង​រឿង​លុយ​កាក់។ ៥.ឈ្លោះ​គ្នា​ជាមួយ​ប្ដី ប្ដី​ប្រពន្ធ ប្រៀប​ដូច​ចាន​នៅ​ក្នុង​រាវ តែងតែ​ប៉ះ​សម្ដី​គ្នា​ជា​រឿង​ធម្មតា​ទៅ​ហើយ។ តែ​បើ​សិន​ជា​យើង​តែង​បង្កជម្លោះ​ជាមួយ​ស្វាមី​រហូត​ដល់​អ្នក​នៅ​ក្នុង​ផ្ទះ​ស្ដាប់​ឮ​ដែរ​នោះ ពិតជា​រឿង​ធំ​ហើយ ព្រោះ​ពួក​គាត់​មិន​សប្បាយចិត្ត​នឹង​សំឡេង​ខ្លាំង​ៗ​ទាំង​នោះ​ឡើយ។ ៦.ចេញ​ទៅ​ញ៉ាំ​អ្វី​ខាងក្រៅ​តែ​ពីរ​នាក់​ប្ដី …

Read More
សុខភាព

រឿង​អាក្រក់ ១០​យ៉ាង​ អាច​កើត​ឡើង​ចំពោះ​ស្រី​ៗ​ដែល​ចូលចិត្ត​ផឹក​កាហ្វេ​រាល់​ថ្ងៃ

ការ​ផឹក​កាហ្វេ​ វា​អាច​ធ្វើ​ឲ្យ​មាន​ទាំង​ផល​ល្អ និង​ផល​អាក្រក់​។ ប៉ុន្តែ​អ្នក​ដែល​និយម​ទទួល​ទាន​កាហ្វេ​រាល់​ថ្ងៃ ប្រហែល​ជា​មិន​សូវ​ខ្វល់​ពី​ផល​ប៉ះពាល់​នោះ​ទេ ព្រោះ​វា​ហាក់​ដូច​ជា​ទម្លាប់​ទៅ​ហើយ​សម្រាប់​ពួកគេ។ យ៉ាង​ណា​ក៏ដោយ នៅ​ថ្ងៃ​នេះ Kanha សូម​បង្ហាញ​ជូន​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​មួយ​ចំនួន ដែល​អាច​កើត​ឡើង​ចំពោះ​ស្រី​ៗ​ ដែល​ចូល​ចិត្ត​ផឹក​កាហ្វេ​ច្រើន​រាល់​ថ្ងៃ​។​ ផឹក​កាហ្វេ​លើស​ចំនុះ ធ្វើ​ឲ្យ​រាង​កាយ​របស់​សុភាព​នារី ប្រឈម​នឹង​បញ្ហា​ ១០​យ៉ាង​នេះ៖ ១. ញៀន «អ្នក​ណា​ថា​ផឹក​កាហ្វេ​ញៀន ខ្ញុំ​ផឹក​រាល់​ថ្ងៃ​អត់​ឃើញ​ញៀន​អី​ផង​?​» នេះជា​សម្តី​របស់​អ្នក​ចូល​ចិត្ត​ផឹក​កាហ្វេ​។ ទម្លាប់​ផឹក​កាហ្វេ យូរៗ​ទៅ នឹង​ក្លាយ​ជា​ញៀន អត់​មិន​បាន​។ ២. អត់ងងុយ តែ​ពេល​ញៀន​ហើយ គឺ​ថា​ដឹង​តែ​ចង់ ​គ្មាន​ពេល​គ្មាន​ពេល​វេលា​ទេ​។ ដូច្នេះ បើ​ផឹក​កាហ្វេ ពេល​ថ្ងៃ​រាង​ជ្រេរ​បន្តិច នោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​នៅ​ពេល​យប់។ បញ្ឈរ​ភ្នែក​អត់​បាន​គេង​ពេញ​មួយ​យប់ វា​នឹង​ធ្វើ​ឲ្យ​សម្រស់​ពិបាក​មើល​ណាស់​។ ៣. សម្ពាធ​ឈាម​ឡើង​ខ្ពស់​ សារធាតុ​កាហ្វេអ៊ីន អាច​ធ្វើ​ឲ្យ​សម្ពាធឈាម​របស់​អ្នក​ឡើង​ខ្ពស់​បាន ប្រសិន​បើ​អ្នក​ផឹក​កាហ្វេ​រាល់​ថ្ងៃ តែ​មិន​គិត​ធ្វើ​លំហាត់​ប្រាណ​អ្វី​នោះ​។ ៤. ឡើង​ជាតិ​កូឡេស្តេរ៉ូល (Cholesterol) ការផឹក​កាហ្វេ​ញឹកញាប់ ក៏​អាច​ប្រឈម​នឹង​ជំងឺ​បេះដូង​ផងដែរ ដោយ​សារ​តែ​ការ​ឡើង​ខ្ពស់​នៃ​ជាតិ​កូឡេស្តេរ៉ូល​។ ៥. ខ្វះ​ជាតិ​ទឹក …

Read More