ភ្នំពេញ៖ ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញកសិផលផ្សេងៗនោះ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់ជំនួយឥតសំណងចំនួន 3,942 លានយ៉េន ស្មើនឹង 35 លានដុល្លារអាមេរិកដើម្បីសាងសង់ស្ពានបន្ទាន់ចំនួន 7ទៀត ឆ្លងកាត់ទន្លេមេគង្គនៃប្រទេសកម្ពុជា។ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី3 ខែតុលា ឆ្នាំ2017 វេលាម៉ោង 10.00នាទីព្រឹកនេះ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ( HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សាស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់សរុបចំនួន 35លានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោង« សាងសង់ស្ពានបន្ទាន់ នៅតំបន់រងគ្រោះដោយសារទឹកជំនន់»។ ក្រោមគម្រោងខាងលើនេះ ស្ពានចំនួន5នឹងត្រូវសាងសង់នៅលើផ្លូវជាតិលេខ73 នៅក្នុងខេត្តក្រចេះ និងស្ពានចំនួន2ទៀត នៅលើផ្លូវជាតិលេខ11ក្នុងខេត្តព្រៃវែងនឹងត្រូវសាងសង់សម្រាប់ជំនួសស្ពានដែលកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្នដើម្បីពង្រឹងសមត្ថភាពដឹកជញ្ជូននៅតាមបណ្តោយផ្លូវជាតិទាំងពីរនេះ។ SONY DSC គួរកត់សម្គាល់ថា ចាប់តាំងពីខែមេសា ឆ្នាំ2017មក កម្ពុជាបានទទួលជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុនប្រមាណជា249លានដុល្លារអាមេរិកហើយ ក្នុងនោះរួមមានហិរញ្ញប្បទានឥតសំណងប្រមាណជា40លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការពារទឺកជំនន់ ព្រមទាំងការកែលម្អប្រព័ន្ធលូបង្ហូរទឹកនៅរាជធានីភ្នំពេញ និងកម្ចីសម្បទានដែលមានទឹកប្រាក់ប្រមាណ209លានដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីនៅក្នុងខេត្តព្រះសីហនុ៕ …
ធម្មជាតិនៃមនុស្សបង្កើតឡើងអោយការទាក់ទាញគ្នាជាមួយនឹងភេទផ្ទុយ ហើយបង្កើតជាចិត្តតែមួយ។ ជាងនេះទៀតនោះប្រសិនជាបុរសណាម្នាក់បានជួបនារី ដូចខាងក្រោម សូមកុំអោយនាងរបូតពីដៃអ្នកទៅអ្នកផ្សេងអោយសោះព្រោះថានារីបែបនេះជាមនុស្សដែលអ្នកគម្បីយកធ្វើគូអនាគត៖ ១. គោរពភាពឯកជនរបស់អ្នក៖ អ្នកដឹងហើយថាមនុស្សស្រីប្រហែលជាត្រូវការមនុស្សដែលគេស្រលាញ់ធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់គេ ប៉ុន្តែប្រសិនជាអ្នបានជួបនរណាម្នាក់ដែលយល់ពីភាពផ្ទាល់ខ្លួនអ្នក ហើយផ្តល់ពេលវេលាអោយអ្នកនៅជាមួយមិត្តភក្តិអ្នកនោះ អ្នកជាមនុស្សដែលមានសំណាង។ ២. ជឿជាក់លើអ្នក៖ បំណងនៃការឆែកទូរស័ព្ទដៃរបស់មនុស្សស្រីចំពោះមនុស្សប្រុស គឺមានប្រជាប្រិយភាពណាស់នាពេលបច្ចុប្បន្ន តែវាក៏អាចផ្តលនូវផលអាក្រក់ដល់ទំនាក់ទំនងស្នេហាមួយចំនួនផងដែរ។ ដូច្នេះហើយវាជារឿងវិសេសវិសាលមួយប្រសិនជានាងជឿជាក់លើអ្នក។ ៣. លើកលែងអោយអ្នក៖ ប្រសិនជានាងតែងតែយោគយល់អោយអ្នកនោះ សូមកុំអោយនាងចាកចេញពីអ្នកអោយសោះ។ ការធ្វើបែបនេះមិនមែនមានន័យថាអ្នកជាមនុស្សគ្រាន់បើម្នាក់នោះទេ តែគ្រាន់តែនាងចង់រក្សាចំណងស្នេហ៍អោយបានយូរតាមដែលអាចធ្វើបានតែប៉ុណ្ណោះ។ ៤. ឆ្លាតជាងអ្នក៖ បុរសភាគច្រើនតែងតែចង់បានមនុស្សស្រីដែលពូកែ ដើម្បីជួយគ្នាក្នុងការដោះស្រាយបញ្ហានៅក្នុងជីវិតមានន័យថាបុរស ដែលជោគជ័យតែងមាននារីដ៏រឹងមាំម្នាក់នៅពីក្រោយជានិច្ច។ ៥. នាងមានចិត្តល្អ៖ អ្នកមិនគួរជ្រើសរើសយកមនុស្សស្រី ដែលមិនសូវមានចិត្តនោះទេ ព្រោះថាការមានចិត្តល្អជាគ្រឿងដ៏សំខាន់សម្រាប់មនុស្សស្រី ដូច្នេះហើយមុននឹងសម្រេចចិត្តរៀបការ រឺយកកូនសូមអ្នកប្រាកដថាអ្នកជ្រើសរើសនារីដែលត្រឹមត្រូវម្នាក់។ ៦. នាងរឹងមាំ និងសកម្ម៖ ជីវិតនឹងជួបរឿងពិបាកនៅពេលខ្លះ ហើយនារីគ្រប់រូបមិនមែនកើតមកដើម្បីទាក់ទាញបុរសនោះទេ តែដើម្បីរួមសុខទុក្ខ និងដើរទៅមុខរួមគ្នាបន្ទាប់ពីចាប់ដៃគ្នាជាគូជីវិត។ ៧. នាងជាអ្វីគ្រប់យ៉ាងសម្រាប់អ្នក៖ គ្មានអ្វីគួរអោយឆ្ងល់ច្រើនទេ ព្រោះថាប្រសិនជាអ្នកមិនអាចរស់នៅដោយគ្មាននាងបាន នោះមានន័យថានាងជាមនុស្សពិសេស ដែលអាចរស់នៅជាមួយអ្នក និងសំខាន់សម្រាប់ជីវិតគូរបស់អ្នកផងដែរ ដូច្នេះអ្នក និងដៃគូអ្នកច្បាស់ជាមានសុភមង្គល៕
បន្លែគឺជាអាហារសុខភាពដែលមានប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នា ព្រោះវាបានផ្តល់នូវសារធាតុចិញ្ចឹមជាច្រើន ទាំងវីតាមីន និងសារធាតុរ៉ែយ៉ាងពេញលេញ ដែលជាផ្នែកសំខាន់នៅក្នុងការជួសជុល និងជួយពង្រឹងសុខភាពរាងកាយ។ តែបច្ចុប្បន្ននេះមានមនុស្សជាច្រើនមិនសូវចូលចិត្តទទួលទានអាហារនោះទេ ជាងនេះទៅទៀតអ្នកម្តាយភាគច្រើនក៏កំពុងជួបប្រទះនឹងបញ្ហាជាមួយកូនៗរបស់ខ្លួន ដែលមិនចូលចិត្តទទួលទានបន្លែបង្កឱ្យមានបញ្ហាដល់សុខភាពរបស់រាងកាយ និងការបន្ទោរបង់របស់ពួកគេផងដែរ។ ទាំងនេះគឺជាកង្វល់មួយដ៏ធំសម្រាប់ឪពុកម្តាយគ្រប់រូប។ ដូចនេះសូមណែនាំទិចនិកដូចតទៅនេះ ដើម្បីជួយកូនអ្នកឱ្យចូលចិត្តទទួលទានបន្លែ៖ ១) បង្រៀនកូនឱ្យញ៉ាំស៊ុបបន្លែ៖ ទារកដែលមានអាយុ៦ខែឡើងទៅ ជាវ័យមួយដែលត្រូវទទួលទានអាហារបន្ថែមពីលើទឹកដោះម្តាយ។ វាជាពេលវេលាដ៏ល្អសម្រាប់ម្ដាយទាំងឡាយនៅក្នុងការបង្រៀនកូនតូចរបស់អ្នកឱ្យញ៉ាំស៊ុបបន្លែ ឬបបរបន្លែជាដើម។ ដំបូងៗកូនអាចនឹងមានអារម្មណ៍ថាប្លែកចំពោះរសជាតិ និងក្លិនរបស់វា ដែលខុសពីទឹកដោះ។ ប៉ុន្តែក្រោយមកគេនឹងរីករាយនឹងការញ៉ាំបន្លែដោយសារតែទម្លាប់។ ដូច្នេះគួរជ្រើសបន្លែណាដែលសមរម្យសម្រាប់គេ ដែលមានរសជាតិផ្អែម និងស្រស់ៗដែលមានដូចជាពណ៌ក្រហម ទឹកក្រូច ពណ៌ផ្កាឈូកលឿង និងបៃតង-ល-។ ហើយគ្មានក្លិនស្អុយ ដូចជាផ្កាខាត់ណា ត្រសក់ ល្ពៅ ការ៉ុត ស្លឹកបាសជាដើម។ បង្រៀនកូនឱ្យញ៉ាំស៊ុបបន្លែ ដែលមានប្រយោជន៍ដល់សុខភាព ២) ចម្អិនអាហារដែលកូនចូលចិត្ត៖ ផ្នែកសំខាន់មួយនៃការជួយកូនតូចរបស់ឱ្យចូលចិត្តបន្លែ គឺត្រូវបង្កើតអាហារដែលគេចូលចិត្ត រួមបញ្ចូលគ្នាមានដូចជាសាច់ និងបន្លែនៅក្នុងចានតែមួយជាដើម។ ធ្វើដូច្នេះវានឹងជួយឱ្យកុមារបរិភោគបន្លែបានយ៉ាងងាយស្រួលមិនថាទាំងបន្លែស្រស់ ឬឆ្អិននោះទេ។ ទម្លាប់នេះនឹងជួយឱ្យពួកគេទទួលបានសារធាតុចិញ្ចឹមពីក្នុងបន្លែជាច្រើនមុខ។ ៣) តុបតែងចានបន្លែឱ្យមើលគួរឱ្យចង់ទទួលទាន៖ ក្រៅពីរសជាតិរឿងមួយទៀតដែលទាក់ទាញទឹកឱ្យកុមារឱ្យបរិភោគបន្លែបានច្រើននោះ គឺការតុបតែងមុខម្ហូបឱ្យមានសម្រស់ មើលទៅមានពណ៌ចម្រុះស្រស់ស្អាត គួរឱ្យចង់ទទួលទាន។ យកល្អអាចកាត់បន្លែទៅជាបំណែកតូចៗតុបតែងឱ្យម្ហូបមានរូបកំប្លែងៗ …
ក្រៅពីម្ចាស់ជ័យលាភីប្រចាំរដូវកាលថ្មី Darci Lynne ឃើញថាកុមារី ២រូបទៀតដែលចូលរួមប្រកួតក្នុងកម្មវិធី America’s Got Talent ឆ្នាំ ២០១៧ គឺនាងតូច Angelica Hale និង Celine Tam ក៏ត្រូវមហាជនទូទាំងពិភពលោកចាប់អារម្មណ៍ គាំទ្រ និងពេញចិត្តសមត្ថភាពសម្ដែង របស់ពួកនាងមិនតិចដែរ។ ម្ចាស់ជយលាភី Darci Lynne Angelica Hale Celine Tam ត្បិតអាយុនៅក្មេងខ្ចីក៏ពិតមែន ប៉ុន្តែនាងតូចទាំង ២នេះ បានអង្រួនចិត្តមនុស្សជាច្រើន តាមរយៈទឹកដមសម្លេងក៏ក្រអួនក្រអៅ។ ទោះបីមិនទទួលបានជយលាភីក៏ពិតមែន តែយ៉ាងណាក៏មានមហាជនជាច្រើនគាំទ្រច្រើន។ ប្រិយមិត្តច្បាស់ជាចង់ទស្សនាម្ដងទៀត នូវទិដ្ឋភាពច្រៀងក្នុងពេលប្រឡងរបស់ Angelica និង Celine ហើយ ដូចនេះ Sabay សូមលើកយកសកម្មភាពទាំងនោះតាំងពីវគ្គ Auditon រហូតដល់វគ្គបញ្ចប់ជូនទស្សនាដូចតទៅ៖ *វគ្គ Auditions ប្រភព: Sabayenter
យោងតាមហាង The V Store បាននាំយក iPhone ស៊េរីចុងក្រោយគឺ iPhone 8 និង 8Plus មកដល់មិញៗចំណែកតម្លៃ iPhone 8 ទំហំ 64GB មានតម្លៃមិនដល់ ១ ពាន់ដុល្លារទេ។ សម្រាប់តម្លៃហាងឆេងក្នុងថ្ងៃទី ២២ កញ្ញានេះគឺ៖ iPhone 8 ទំហំ 64GB តម្លៃ ៩៤៩ ដុល្លារ iPhone 8 ទំហំ 256GB តម្លៃ ១០៩៩ ដុល្លារ iPhone 8 Plus ទំហំ 64GB តម្លៃ ១០៩៩ ដុល្លារ iPhone 8 Plus ទំហំ 256GB តម្លៃ …
យោងតាមការសិក្សាស្រាវជ្រាវ មួយដែលបានធ្វើឡើង ដោយសាកលវិទ្យាល័យ Case Western Reserve បានបង្ហាញថា ផ្លែទទឹមពិតជាមានអត្ថប្រយោជន៍ជាពិសេស ក្នុងការព្យាបាលជំងឺរលាកសន្លាក់។ អ្នកជំងឺបែបនេះបានដឹង ច្បាស់ហើយថា ការឈឺចាប់របស់ពួកគេ គឺមានទំនាក់ទំនងទៅនឹងការចុះអន់ខ្សោយនៃឆ្អឹងខ្ចី។ សារធាតុដែលបាន ចម្រាញ់ពីផ្លែទទឹមមានផ្ទុកសារធាតុប្រឆាំងអ៊ុកស៊ីតកម្ម ដែលជាសារធាតុមិនត្រឹមតែធ្វើអោយការរលាកសន្លាក់ មានភាពធូរស្រាលនោះទេ ថែមទាំងជួយការពារឆ្អឹងខ្ចីត្រូវខួចខាតបាន។ លើសពីនោះទៅទៀតផ្លែទទឹម ក៏អាចជួយការពារការកើតមានអង់ស៊ីម ដែលជម្រុញអោយមានការបំផ្លាញដល់ជាលិកាសន្ធាន។ អត្ថប្រយោជន៍ផ្សេងទៀត នៃទឹកផ្លែទទឹម គឺកាត់បន្ថយនូវសារជាតិ Low Density Lipoprotein ( LDL) ។ ទឹកផ្លែទទឹមធ្វើឲ្យចលនាសរសៃឈាមមានដំណើរការល្អ ហើយក៏អាចថែរក្សាសុខភាពធ្មេញមាត់បានល្អផងដែរ។ ប្រភព: Khmerpost
គណនី YouTube ឈ្មោះ Tech Rax ដែលល្បីខាងការធ្វើទុក្ខទោម្នេញទូរសព្ទស៊េរីថ្មី បានបញ្ចេញវីដេអូគួរឲ្យចាប់អារម្មណ៍មួយទាក់ទងនឹង iPhone 8 និង Galaxy S8។ នៅក្នុងវីដេអូគេបានយក iPhone 8 និង Galaxy S8 ដាក់ចូលក្នុងម៉ាស៊ីនក្រឡុកម្ដងមួយៗ ដោយ iPhone 8ដាក់ចូលដំបូងគេ។ ក្រោយចុចប៊ូតុងក្រឡុកបានពីរទៅបីដង iPhone 8 ប្រែជាខ្ទេចបែកខ្លួនទៅជាបំណែកតូចៗ ដូចគេក្រឡុកផ្លែឈើអ៊ីចឹង។ បន្ទាប់មកដល់វេន Galaxy S8 ពេលក្រឡុកច្រើនលើកច្រើនសារហើយ ទូរសព្ទនេះមិនទៅណាឡើយ ពោលនៅអាចរក្សាទ្រង់ទ្រាយដើមបាន គ្រាន់តែប្រើការលែងកើត។ ចង់ដឹងលម្អិតទស្សនាវីដេអូខាងក្រោម ៖ ប្រភព: Sabayenter
ពេលខ្លះអាការឈឺធ្មេញធ្វើឱ្យយើងខឹងមួម៉ៅ ឬជួនកាលឈឺរហូតដល់ចង់វិលមុខ ឈឺក្បាលគិតអ្វីមិនចេញទៀតផង នៅក្នុងស្ថានការណ៍ដែលយើងមិនអាចទៅពេទ្យធ្មេញបានទាន់ពេលវេលានោះ អាចនឹងត្រូវទ្រាំឈឺមួយរយៈ តែ ឡារ៉ែន មានវិធីបន្ថយអាការឈឺធ្មេញនេះបានដោយវិធី5យ៉ាងដូចខាងក្រោម។ 1.កុំទទួលទានអាហារដែលនាំឱ្យឈឺធ្មេញ កាត់បន្ថយនូវអ្វីដែលមានផលធ្វើឱ្យធ្មេញឈឺកាន់តែខ្លាំងឡើង ដូចជា ទទួលទានរបស់ត្រជាក់ខ្លាំង (ទឹកកក ការ៉េម), របស់ក្តៅខ្លាំង (ទឹកក្តៅ កាហ្វេក្តៅ និងអាហារក្តៅៗជាដើម) និងអាហារដែលមានរសជាតិផ្អែមខ្លាំង ឬជូរខ្លាំង។ 2.កុំធ្វើឱ្យប៉ះទង្គិចដល់ធ្មេញដែលកំពុងឈឺ កាត់បន្ថយការធ្វើឱ្យប៉ះទង្គិចដល់ធ្មេញដែលកំពុងឈឺ ពីព្រោះអាការឈឺធ្មេញនឹងកាន់តែកម្រើកខ្លាំងឡើង បើធ្មេញដែលឈឺនោះត្រូវបានធ្វើឱ្យប៉ះទង្គិចញឹកញាប់ វិធីងាយៗគឺ ទទួលទានអាហារណាដែលមិនចាំបាច់ទំពាខ្លាំងៗ និងវិធីមួយទៀតគឺ ទំពានៅធ្មេញម្ខាងទៀត។ 3.យកកម្ទេចអាហារចេញពីធ្មេញ បើអាការឈឺនោះបណ្តាលមកពីមានកម្ទេចអាហារ វិធីល្អបំផុតគឺប្រញាប់យកកម្ទេចអាហារទាំងនោះចេញឱ្យបានលឿនបំផុត ដោយការប្រើខ្សែសម្អាតធ្មេញ (Dental Floss) កុំប្រើឈើចាក់ធ្មេញ។ 4.ប្រើទឹកក្តៅឧណ្ហៗជាជំនួយ បើធ្មេញពុកមានប្រហោង សរសៃប្រសាទធ្មេញហើម និងមានខ្ទុះនៅជើងធ្មេញ ហើយមើលឃើញអាការហើមស្ទុលនៅលើថ្គាមនោះ ការប្រើទឹកក្តៅឧណ្ហៗជួយស្អំពីខាងក្រៅ នឹងជួយជម្រុញឱ្យការហូរខ្ទុះចេញមកខាងក្រៅឆាប់អស់ ជួយឱ្យអាការឈឺធ្មេញឆាប់បាត់កាន់តែលឿនឡើងថែមទៀតផង។ 5.ប្រេងធាងម្លូ ប្រេងធាងម្លូ ជាឱសថដែលជួយកាត់បន្ថយអាការឈឺធ្មេញបាន ដោយយកសំលីជ្រលក់ប្រេងធាងម្លូ ហើយយកញ៉ុកចូលក្នុងប្រហោងធ្មេញដែលឈឺ នោះប្រេងធាងម្លូនឹងបញ្ចេញឫទ្ធិជាថ្នាំបំបាត់ការឈឺចាប់បានភ្លាមតែម្តង។ វិធីការដែលណែនាំខាងលើនេះ …
បរទេស៖ ដូចយើងដឹងរួចហើយថាក្រុមហ៊ុន Apple បានបង្ហាញតម្លៃទូរស័ព្ទ iPhone X ដែលជាស្មាតហ្វូនស៊េរីចុងក្រោយបំផុតរបស់ខ្លួន ក្នុងតម្លៃចាប់ពី ៩៩៩ដុល្លារនៅលើវេបសាយផ្លូវការរបស់ខ្លួន។ ជាការពិតណាស់ ឧបករណ៍អេឡិចត្រូនិកដែលមានតម្លៃខ្ទង់ពាន់ គឺពិតជាថ្លៃខ្លាំងមែនទែន ដូច្នេះហើយបានជាមនុស្សមួយចំនួនធំគិតថាទូរស័ព្ទ iPhone X នេះមានតម្លៃខ្ពស់កប់ពពក។ ប៉ុន្តែតម្លៃជិត ១០០០ដុល្លារនេះគ្រាន់តែជាតម្លៃនៅលើទីផ្សារសហរដ្ឋអាមេរិកប៉ុណ្ណោះ ហើយបើយើងក្រឡេកមើលតម្លៃ iPhone X នៅតាមតំបន់ផ្សេងៗវិញបានដឹងថាខ្ពស់ជាងនេះទៅទៀត។ រូបរាង iPhone X កាមេរ៉ា iPhone X ការសាកថ្មឥតប្រើខ្សែរបស់ iPhone X ខាងក្រោមនេះគឺជាតារាងតម្លៃទូរស័ព្ទ iPhone X នៅតំបន់សំខាន់ៗលើពិភពលោក៖ • ប្រទេសរុស្ស៊ីៈ ១៣៩០ដុល្លារ • សហភាពអឺរ៉ុបៈ ១៣៧៦ដុល្លារ • ចក្រភពអង់គ្លេសៈ ១៣៣៨ដុល្លារ • ម៉ិចស៊ីកូៈ ១៣២៥ដុល្លារ • ប្រទេសចិនៈ ១២៧៩ដុល្លារ • …
ស្នាមជ្រីវជ្រួញត្រង់កន្ទុយភ្នែក លែងជាបញ្ហាទៀតហើយ ! ស្នាមជ្រីវជ្រួញត្រង់ កន្ទុយភ្នែក និង ជុំវិញភ្នែកភាគច្រើនកើតឡើង ចំពោះសុភាពនារី និង សុភាពបុរសឈានចូលវ័យពាក់កណ្តាល ឬតិចជាងនេះ ព្រោះបងប្អូនយើងភាគច្រើន មិនសូវបាន យកចិត្ត ទុកដាក់ថែទាំស្បែក ក្នុងចំណុចពីរនោះឡើយ ។ ស្បែកនៅជុំវិញភ្នែក ជាអវះយវះ នៅខ្ចីជាងកន្លែងណាៗ ទាំងអស់ ហើយវាងាយស្រួល នឹងកើតស្នាមជ្រីវជ្រួញណាស់ ។ ចំពោះមិត្តនារីចូលចិត្តតុបតែងមុខ ជាប្រចាំ គួរប្រុងប្រយ័ត្ន សារធាតុគ្រឿងសម្អាង ជាប់នឹងស្បែក ដែលមិត្តនារីមិនបានជម្រះ ឲ្យបានហ្មត់ចត់ ព្រោះវាជាមូលហេតុមួយ ក្នុងចំណោមមូលហេតុ ជាច្រើនដែលកើត ស្នាមជ្រីវជ្រួញនេះបានដែរ ។ រូបមន្ត ថែរក្សាភ្នែក រូបមន្តទី១ :- ស្លឹកត្រចៀកក្រាញ់ យកស្លឹកត្រចៀកក្រាញ់មួយក្តាប់ដៃ លាងទឹកឲ្យស្អាត ចិញ្រ្ចាំ ឲ្យល្អិតៗ លាយជាមួយទឹកឆ្អិន ក្រឡុក ជាមួយគ្នា ជាល្បាយខាប់ៗ បំពោកលើផ្ទៃមុខ …