Blog
ពត័មាន

មាន​ឆ្ងល់ទេ ហេតុអ្វីថ្នាក់លើមិន​អាច​ឃាត់​​បុគ្គលិក​ពូកែៗ​ក្នុង​ក្រុមហ៊ុនឲ្យធ្វើការបានយូរ?

តើ​​វា​គួរ​ឲ្យ​សោក​ស្ដាយ​ប៉ុណ្ណា​ទៅ ដែល​អ្នក​មិន​អាច​ឃាត់ បុគ្គលិក​ល្អ ៗ ឲ្យ​ចាកចេញ​ពី​ក្រុមហ៊ុន​អ្នក​បាន​? វា​ហាក់​ដូច​ជា​ខាត​បង់​ធំ​ណាស់ ដែល​អ្នក​ប្រលែង​ពួក​គេ​ឲ្យ​ចេញ​ពី​ទ្រនំ រួម​គ្នា របស់​អ្នក​។ តើ​មាន​មូលហេតុ​អ្វី​​ទៅ​ ទើប​ពួក​គេ​សម្រេច​ចិត្ត​ចេញ​? ១) គេ​ទទួល​បាន​ការងារ​ច្រើន​ពេក​៖ ជា​ការ​ពិត​ណាស់ ពួក​គេ​​នឹង​មិន​អាច​ទ្រាំទ្រ​​បាន​ឡើយ ប្រសិន​បើ​ការងារ​វា​ច្រើន​លើស​ការ​រំពឹង​ទុក​ពេក​។ ពួក​គេ​មាន​អារម្មណ៍​ថា ពួក​គេ​ដូច​ជា​ទទួល​ការ​ពិន័យ​សម្រាប់​ ការ​បំពេញ​ការងារ​ដ៏​ល្អ​របស់​ពួក​គេ​អញ្ចឹង ម្ល៉ោះ​ហើយ ទើប​គេ​ជ្រើសរើស​ការ​ចាក​ចេញ​។ ២) ថៅកែ​មិន​​ដែល​មើល​ឃើញ​ការ​ខិតខំ និង​មិន​ដែល​ផ្ដល់​រង្វាន់​៖ ធ្វើ​ជា​ថៅកែ​ល្អ​មួយ អ្នក​គួរ​តែ​ដឹង​ថា​តើ​បុគ្គលិក​មួយ​ណា បាន​ធ្វើ​អ្វី​ខ្លះ និង​បាន​សម្រេច​អ្វី​ហើយ​។ ជា​ពិសេស ពេល​អ្នក​មើល​ឃើញ អ្នក​គួរ​តែ​ផ្ដល់​ជា​​រង្វាន់​​លើក​ទឹកចិត្ត ដល់​កិច្ច​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ​ផង​។ ៣) ​ថៅកែ​មិន​ខ្វល់​ពី​បុគ្គលិក​៖ មនុស្យ​សឹង​តែ​ពាក់​កណ្ដាល​ទៅ​ហើយ ដែល​លា​ចេញ​​ពី​ការងារ​គឺ​ដោយ​សារ​តែ​ឈ្លោះ​គ្នា​ជាមួយ​ថៅកែ។ វា​ហាក់​ដូច​ជា​ពិបាក​ណាស់​សម្រាប់​បុគ្គលិក ដែល​ចំណាយ​ពេល​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ទៅ​ធ្វើ​ការ​ជាមួយ ថៅកែ​ដែល​មិន​ នៅ​ជាមួយ​ និង​មិន​ខ្វាយ​ខ្វល់​ពី​អ្នក​​បែប​នេះ​។ ៤) ដំឡើង​តំណែង​ឲ្យ​មនុស្ស​ខុស​៖ បុគ្គលិក​ល្អ តែង​ចង់​បាន​មេ​ ដែល​ជា​មនុស្ស​ត្រឹមត្រូវ ឲ្យ​តម្លៃ​អ្នក​ខំ​ធ្វើ​ការ និង​មិន​លំអៀង។ វា​ហាក់​ដូច​ជា​មើល​ងាយ បុគ្គលិក​ល្អ​របស់​ខ្លួន​ណាស់ …

Read More
ស្នេហា&គ្រួសារ
3

មួលហេតុ​ដែលធ្វើឲ្យ​មនុស្ស​ប្រុស ចូលចិត្ត​សម្គាល់​ទម្លាប់ ៧ យ៉ាង​របស់​ស្រី​ៗ

មិន​ថា​ជា​មិត្តភ័ក្ដិ,សង្សារ ឬ​គូ​ដណ្ដឹង​ទេ ប្រុស​ៗ​តែងតែ​មើល​ពី​ចំណុច​ទាំង ៨ របស់​មនុស្ស​ស្រី ព្រោះ​នេះ​ជា​ទម្លាប់​របស់​ពួកគេ​ទៅ​ហើយ។ តើ​គេ​កត់សម្គាល់​ចំណុច​​ទាំង​នោះ​ ដើម្បី​​អ្វី​ទៅ៖ ១.ការ​ញ៉ាំ សម្រាប់​មនុស្ស​ស្រី​ពេល​ឃើញ​អាហារ​ខ្លួន​ចង់​បរិភោគ​ហើយ​នោះ មិន​បាន​គិត​អ្វី​វែងឆ្ងាយ​ទេ គឺ​គិតតែ​ពី​ញ៉ាំ​ៗ តាម​បែប​ធម្មជាតិ​ដែល​មាន​ស្រាប់។ ប៉ុន្តែ​បុរស​គេ​មិន​បាន​គិត​ពី​រឿង​ធម្មជាតិ ឬ​សម្ដែង​ឡើយ​តែ​គេ​នឹង​សម្គាល់ ហើយ​សម្លឹង​មើល​យើង​ញ៉ាំ​រហូត ព្រោះ​ដើម្បី​ដឹង​ថា​យើង​ចូលចិត្ត​ញ៉ាំ​អាហារ​បែប​ណា។ ២.ការ makeup បើ​យើង​ផាត់​មុខ​ស្រាល​ៗ​បែប​ធម្មជាតិ គេ​ក៏​ចំណាំ ហើយ​បើ​យើង​ផាត់​ក្រាស់​ៗ​វិញ​គេ​រឹតតែ​ចំណំាំ​ទៅ​ទៀត។ ព្រោះ​គេ​នឹង​ប៉ាន់ប្រមាណ​ថា​ក្នុង​ពេល​ជួប​គ្នា​ម្ដង​ៗ តើ​យើង​ត្រូវ​ចំណាយ​ពេល​លើ​ការ​តុបតែង​ខ្លួន​នេះ​ប៉ុន្មាន ទាំង​ពេលវេលា និង​ថវិកា។ ៣.ប្រភេទ​ភេសជ្ជៈ ពេល​ជួប​គ្នា​ម្ដង​ៗ​គេ​តែង​សម្គាល់​ពី​របៀបរបប​យើង​ជានិច្ច រាប់​ទាំង​អាហារ និង​ភេសជ្ជៈ ហើយ​បើ​រាល់​លើក​យើង​តែង​កុម្ម៉ង់​ស្រា ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាកុល នោះ​គេ​នឹង​គិត​ថា យើង​ជា​មនុស្ស​ស្រី​ញៀន​​នឹង​របស់​អស់​ទាំងនោះ។ ៤.ពណ៌​សំលៀកបំពាក់ ប្រសិនបើ​ជួប​គ្នា​រាល់​លើក​ស្រី​ៗ​ចូលចិត្ត​ស្លៀក​សំលៀកបំពាក់​ពណ៌​ដដែល​ៗ ឬ​មាន​តែ​ពីរ-បី ពណ៌ គេ​ដឹង​នឹង​ភ្លាម។ ជាពិសេស​ប្រុស​ៗអាច​នឹង​ទិញ​វត្ថុ​​អនុស្សាវរីយ​ណា​ដែល​មាន​ពណ៌​ដូច​ខោអាវ​ជូន​យើង​ក៏​មាន។ ៥.ស្នាម​ញញឹម បុរស​ចូលចិត្ត​សង្កេត​មើល​ស្នាម​ញញឹម​របស់​មនុស្ស​ស្រី​ណាស់។ ព្រោះ​គេ​នឹង​ដឹង​ថា យើង​ជា​នារី​ដែល​មាន​ភាព​ស្រស់​ស្រាយ​ជានិច្ច តាមរយៈ​ស្នាមញញឹម​នេះ​ឯង។ ៦.តន្ត្រី នៅ​ហាង​ដែល​ជា​កន្លែង​ណាត់​គ្នា​ប្រាកដជា​មាន​ភ្លេង​កំដរ​អារម្មណ៍​ជា​មិន​ខាន ហើយ​បើ​យើង​ច្រៀង​តាម​គេ​ដឹង​ភ្លាម។ ដូចនេះ​បើ​លើកក្រោយ​ពេល​ឮ​ភ្លេង​នេះ​ទៀត គេ​នឹង​និយាយ​ថា​នេះ​ជា​បទ​សំណព្វ​ចិត្ត​យើង។ …

Read More
ស្នេហា&គ្រួសារ

៥ វិធី​ស្រី​ៗ​អាច​យក​ឈ្នះ​​មនុស្ស​ប្រុស​ចិត្ត​រឹង​បាន​យ៉ាង​ងាយ​

មនុស្ស​ស្រី​គ្រប់​រូប​មាន​ចំណុច​ពិសេស​រាង​ៗ​ខ្លួន​ដែល​អាច​យក​ឈ្នះ​ចិត្ត​បុរស​គ្រប់​រូប​បាន​យ៉ាង​ងាយ គ្រាន់តែ​អ្នក​ខ្លះ​មិន​ដឹង​ធ្វើ​យ៉ាង​ដូចម្ដេច។ ៥ វិធី​ខាងក្រោម​នេះ​ស្រី​ៗ​អាច​យក​ឈ្នះ​ចិត្ត​មនុស្ស​ប្រុស​បាន​យ៉ាង​ងាយ​ដូច​បក​ចេក៖ ១.កែវភ្នែក ប្រុស​ៗ​មិន​ហាន​សម្លឹង​ចំ​កែវភ្នែក​មនុស្ស​ស្រី​ទេ ព្រោះ​អាច​ធ្វើឲ្យ​ពួកគេ​ចិត្ត​ទន់​បាន។ ដូចនេះ​ប្រសិនបើ​ចង់​សុំ​អ្វី​មួយ​ពី​គេ យើង​គួរ​តែ​សម្លឹង​​ដោយ​កែវ​ភ្នែក​ស្រទន់ គេ​នឹង​ព្រម​តាម​យើង​ភ្លាម។ ២.កាយវិការ ចូរ​បង្ហាញ​កាយវិការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ បើ​ទោះ​ជា​ខាង​ប្រុស​ខឹង​​យ៉ាងណា​ក៏​នៅ​តែ​ចាញ់​ ទង្វើ​ដ៏​ល្អ​របស់​យើង​ដែរ។ ៣.សម្ដី​ទន់ភ្លន់ ទោះ​មនុស្ស​ប្រុស​មាន​ចិត្ត​រឹង​ដូច​ថ្ម​យ៉ាង​ណា បើ​មាន​នារី​សម្ដី​សុភាព​រាបសា​​ទន់ភ្លន់​ចូល​មក​ជិត​និយាយ​គ្នា​លេង អាច​ធ្វើឲ្យ​គេ​​បាក់​ចិត្ត​មក​ទាំង​មិន​ដឹង​ខ្លួន។ ៤.ទឹក​មុខ ទឹក​មុខ​ស្រស់​ស្រស់​ស្រាយ ញញឹមញញែម​គឺ​ជា​អាវុធ​ដែល​អាច​ចាក់​ទម្លុះ​បេះដូង​មនុស្ស​ប្រុស​ចិត្ត​រឹង​បាន​យ៉ាង​ងាយ។ ៥.ភាព​អំណត់ មនុស្សប្រភេទ​ណា​ក៏​ដោយ គឺតែងតែ​ចាញ់​ពី​ភាព​អំណត់​របស់​មនុស្ស​ស្រី។ ប្រភព៖ Likelovequotes

Read More
សម្រស់ & សុខភាព

បញ្ឈប់បញ្ហាសក់ជ្រុះ ដោយគ្រាន់តែប្រើអំបិលគ្រួស និងប្រេងអូលីវ…!

អំបិលគ្រួស សំបូរទៅដោយសារធាតុរ៉ែ ដូចជា សូដ្យូម ប៉ូតាស្យូម និងកាល់ស្យូម ដែលអាចសម្អាតស្បែកក្បាលរបស់អ្នកបានយ៉ាងងាយ ជាពិសេស ជួយកម្ចាត់អង្គែ សម្រួលចលនាឈាម និងបញ្ហាសក់ជ្រុះតែម្តង។ នេះក៏ដោយសារវាមានសមត្ថភាព ក្នុងការផ្តល់សំណើមស្បែកក្បាល និងជំរុញការលូតលាស់សក់យ៉ាងមានប្រសិទ្ធភាព។ ចង់ដឹងពីរបៀបធ្វើ និងរបៀបប្រើប្រាស់យ៉ាងណានោះ សូមតាមដានទាំងអស់គ្នាដូចខាងក្រោមនេះ ៖ អំបិលគ្រួស សំបូរទៅដោយសារធាតុរ៉ែ ដូចជា សូដ្យូម ប៉ូតាស្យូម និងកាល់ស្យូម ដែលអាចសម្អាតស្បែកក្បាលរបស់អ្នកបានយ៉ាងងាយ ជាពិសេស ជួយកម្ចាត់អង្គែ សម្រួលចលនាឈាម និងបញ្ហាសក់ជ្រុះតែម្តង # គ្រឿងផ្សំ • អំបិលគ្រួសដំឲ្យម៉ដ្ឋ ២ ស្លាបព្រាបាយ • ប្រេងអូលីវ ១ សកលាបព្រាបាយ • ប្រេងក្រអូប ក្លិនអ្វីក៏បាន ៣ ទៅ ៤ តំណក់ (អាចរកទិញបានតាមផ្សារទំនើប)។ # របៀបអនុវត្ត • …

Read More
សម្រស់ & សុខភាព

មិនធ្លាប់ដឹងទេថា ខ្ទឹមបារាំង ជួយជាអត្ថប្រយោជន៍បានច្រើន ដូចនេះទាល់តែសោះ…!

គ្រឿងផ្សំធម្មជាតិ ដែលអ្នកអាចរកបានក្នុងចង្រ្កានបាយមួយចំនួន មិនត្រឹមតែអាចជួយសម្រាលការឈឺចាប់តាមរាងកាយប៉ុណ្ណោះទេ វាថែមទាំងមិនពិបាក ឲ្យអ្នកចំណាយលុយច្រើនលើថ្នាំទៀតផង។ ជាក់ស្តែងដូចជាខ្ទឹមបារាំង ដែលមានអត្ថប្រយោជន៍ច្រើន នឹកស្មានមិនដល់ ជាពិសេស មនុស្សភាគច្រើន ប្រាកដជាមិនធ្លាប់បានដឹងពីមុនមកទេ។ ចង់ដឹងថា ខ្ទឹមបារាំងអាចជួយអ្វីបានខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ ជាក់ស្តែង ដូចជាខ្ទឹមបារាំង ដែលមានអត្ថប្រយោជន៍ច្រើន នឹកស្មានមិនដល់ ជាពិសេស មនុស្សភាគច្រើន ប្រាកដជាមិនធ្លាប់បានដឹងពីមុនមកទេ ១. សម្រួលដល់ការរលាក និងការពារសន្លាក ខ្ទឹមបារាំង គឺជារបស់ធម្មជាតិ ដែលមានសមត្ថភាពក្នុងការប្រឆាំងនឹងមេរោគ អាចជួយសម្រាលបញ្ហារលាក អំឡុងពេលចំអិនអាហារ និងអាចការពារការឆ្លងមេរោគ ព្រមទាំងជួយឲ្យឆាប់ជាសះស្បើយថែមទៀត។ អ្នកគួរតែយកខ្ទឹមបារាំង មកត្រដុសមួយថ្ងៃ ២ ទៅ ៣ ដង ដើម្បីបំបាត់សន្លាកបានយ៉ាងឆាប់រហ័ស។ ២. បំបាត់រមាស់ បញ្ហារមាស់ដោយសារមូសខាំ ឬសត្វល្អិតខាំ គឺពិតជាគួរឲ្យរំខានណាស់។ ប៉ុន្តែសូមកុំបារម្ភអី! គ្រាន់តែកាត់ខ្ទឹមបារាំងមួយចំណិត មកដាក់លើស្នាមខាំនោះ អ្នកនឹងអស់បញ្ហារមាស់ភ្លាមៗតែម្តង។ ៣. …

Read More
សម្រស់ & សុខភាព

មិននឹកស្មានថា «ប្រេងដូង» អាចកម្ចាត់បញ្ហាសក់ស្កូវ បានយ៉ាងមានប្រសិទ្ធភាព ទាល់តែសោះ…!

បញ្ហាសក់ស្កូវ  កើតមានសឹងតែគ្រប់ៗគ្នា  អ្នកខ្លះទោះបីជាមានវ័យនៅក្មេងនៅឡើយក៏ដោយ។  សក់ស្កូវមិនត្រឹមធ្វើឲ្យបាត់បង់សម្រស់មួយកម្រិតប៉ុណ្ណោះទេ  ថែមទាំងធ្វើឲ្យអ្នកគ្មានទំនុកចិត្ត និងគួរខ្មាសគេទៀតផង។  បញ្ហាសក់ស្កូវមុនអាយុ  អាចបណ្តាលមកពីកត្តាជាច្រើនដូចជា  កត្តាហ្សែន  ជំងឺស្រ្តេសពីការងារ  ទម្លាប់គេង និងរបបអាហារមិនត្រឹមត្រូវជាដើម។ ហេតុនេះយើងនឹងលើកឡើងនូវអាថ៌កំបាំងកម្ចាត់សក់ស្កូវតាមបែបធម្មជាតិ ដែលល្អជាងប្រើប្រាស់ផលិតផលមានជាតិគីមី ធ្វើឲ្យខូចសុខភាពសក់នៅពេលក្រោយ។ ចង់ដឹងជាអ្វីខ្លះ សូមតាមដានទាំងអស់គ្នាដូចខាងក្រោម! សក់ស្កូវ មិនត្រឹមតែធ្វើឲ្យអ្នកបាត់បង់សម្រស់មួយកម្រិតប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកគ្មានទំនុកចិត្ត និងគួរឲ្យខ្មាសគេថែមទៀត រូបមន្តកម្ចាត់សក់ស្កូវបែបធម្មជាតិគឺ “ប្រេងដូង”។ ប្រសិនបើអ្នកអនុវត្តតាមការណែនាំដូចក្នុងអត្ថបទនេះជាញឹកញាប់ អ្នកនឹងអាចកម្ចាត់សក់ស្កូវបានយ៉ាងឆាប់រហ័ស  ព្រមទាំងទទួលបានសក់វែងស្អាតទៀតផង។ នេះដោយសារប្រេងដូង សំបូរទៅដោយជាតិខ្លាញ់ វីតាមីន និងជាតិរ៉ែ ដែលទាំងនេះសុទ្ធតែជាសារធាតុសំខាន់ ក្នុងការថែទាំសុខភាពសក់។ ប្រេងដូង សំបូរទៅដោយជាតិខ្លាញ់ វីតាមីន និងជាតិរ៉ែ ដែលទាំងនេះសុទ្ធតែជាសារធាតុសំខាន់ ក្នុងការថែទាំសុខភាពសក់ # របៀបអនុវត្ត ងាយៗគ្រាន់តែយកប្រេងដូង ២ ទៅ ៣ ស្លាបព្រាបាយ មកកម្តៅប្រមាណ ២០ វិនាទី រួចយកទៅម៉ាស្សាតាមគល់សក់ និងស្បែកក្បាលឲ្យសព្វ។ …

Read More
សម្រស់ & សុខភាព

រូបមន្តពិសេសដែលក្រមុំសម័យដើមប្រើសម្រាប់ស្បែកម៉ដ្ឋសល្អឯក ហើយគ្មានជាតិគីមី មានប្រសិទ្ធិភាពណាស់

ប្រេងល្ហុងខ្ញែរត្រូវបានគេទទួលស្គាល់ថាជាប្រេងមួយប្រភេទដែលមានគុណសម្បត្តិល្អបំផុតសម្រាប់ព្យាបាល ថែរក្សាសុខភាពសក់ និង ស្បែក ហើយក៏ជួយព្យាបាលជំងឺមួយចំនួន ដូចជា ឈឺសន្លាក់ និង ឈឺក្រពះ ជាយូរមកហើយ ។ ប្រេងនេះត្រូវបានគេចម្រាញ់យកមកប្រើតាំងពីសម័យអេសីុបបុរាណឯណោះ ហើយរុក្ខជាតិនេះភាគច្រើនមានដុះនៅក្នុងប្រទេសនានាក្នុងទ្វីបអាហ្វ្រិច និង ទ្វីបអាស៊ី ពិេសសនៅឥណ្ឌា ។ ប្រេងរបស់វាត្រូវបានគ្រូពេទ្យបុរាណខ្លះចម្រាញ់យកមកប្រើក្នុងការព្យាបាលបញ្ហារលាកស្បែក និង សម្លាប់មេរោគបាក់តេរីលើមុខរបួសអស់ជាច្រើនសតវត្សមកហើយ ។ ខាងក្រោមនេះគឺជាគុណសម្បត្តិរបស់ប្រេងល្ហុងខ្ខ្ញែរ ៖ ១ – ព្យាបាលបញ្ហារលាកស្បែកដោយកំដៅថ្ងៃ និង រម៉ាស់ ៖ ប្រេងនេះអាចយកទៅលាបលើមុខរបួស និង ស្បែកដែលរលាក ព្រមទាំងជាំដោយកំដៅថ្ងៃបាន លើសពីនេះវាជួយបំបាត់បញ្ហារមាស់ស្បែក កន្ទួល និង ជួយឱ្យស្បែករលោង ។ វិធីព្យាបាល ដោយគ្រាន់តែយកប្រេងទៅលាបលើក្រណាត់ រួចយកទៅចងរុំត្រង់បរិវេណស្បែក ឬ មុខរបួសទុកចោលរយៈពេល ១ ម៉ោង មុននឹងស្រាយចេញ ។ ២ – ព្យាបាលស្បែកជាំ …

Read More
សុខភាព&សិច

អារម្មណ៍ពិតរបស់នារី នៅថ្ងៃដំបូង (រាត្រីទឹកឃ្មុំ….)

អីយ៉ា មានអ្វីប្លែកថ្ងៃនេះបានជាកល្យាណមិត្ត អ្នកអានបានមក ថ្ងៃនេះ? ពីតប្រាកដហើយ ថ្ងៃនេះ មានអត្ថបទពិសេសមួយដែលមិយាយអំពី “តើនារីៗតែងមានអារម្មណ៍ បែបណានៅរាត្រីទឹកឃ្មុំ ឬរាត្រីដំបូង”។ គ្រាន់តែលឺពាក្យថារាត្រីដំបូង ឬរាត្រីទឹកឃ្មុំ ធ្វើអោយអ្នកអានមានអារម្មណ៍ភ្ញាក់ខ្លួនព្រើតៗ តែម្តង ពិសេសសម្រាប់អ្នកដែលធ្លាប់ឆ្លងកាត់ រាត្រីនេះហើយ។ ចំនែកឯសម្រាប់អ្នកដែល រៀបនឹងទទួលរា្តត្រីដំបូងនេះ ក៍ចង់ដឹងណាស់ដែរ។ ចឹងសូមអានបន្តទៀតណា ! មានបុរសជាច្រើនមើលចិត្តនារីមិនធ្លុះទេ ហើយ៩០%ដែលគិតខុសថាតើនារីៗ តែងមានអារម្មណ៍បែបណា សម្រាប់រាត្រីដំបូងរបស់នាង ជាមួយនឹងអ្នក។ បុរសភាគច្រើនគិតថា នារីៗ​ប្រហែលជានាងមិនសូវចាប់អារម្មណ៍នឹងខ្លួនប៉ុន្មានទេ ហើយក៍គ្មានអារម្មណ៍ចង់ចង្កើតភាពស៊ីជម្រៅ ផ្អែមល្ហែមជាមួយរឿងនេះប៉ុន្មានដែរ។ នេះជាទស្សនៈភាគច្រើនសម្រាប់បុរសដែលមិនធ្លាប់ស្គាល់នារីពិមុនមកទេ ប៉ុន្តែជាការពិតគឺផ្ទុយពីនេះស្រលះ គឺមានតែបុរសព្រានទេដែលដឹងរឿងនេះ ច្បាស់ថាអារម្មណ៍របស់នាងឡើងដល់ឋានសួគ៍ទីប៉ុន្មានហើយនោះ។ ចម្លើយពិតប្រាកដនោះគឺថា នាងមានអារម្មណ៍ពុះកញ្ច្រោលជាងអ្នកទៅទៀតនៅពេលដែលរាត្រីទឹកឃ្មុំនេះខិតមកជិតបន្តិចម្តង រហូតដល់ពេលនោះ គឺនាងក្តៅខ្លួនខ្លាំងណាស់។ អ្នកវិទ្យាសាស្ត្របាននិយាយថា នារីទទួលបានអារម្មណ៍ខ្លាំងជាងបុរស ១០ដង ពេលរាត្រីទឹកឃ្មុំមកដល់ ប្រសិនបើមនុស្សប្រុសចេះបង្កើតសេចក្តីសុខពិតប្រាកដដល់នាង ចឹងហើយបានពេលនោះនាងតែងតែ ធ្ងរខ្លាំងៗដើម្បីបញ្ចេញអារម្មណ៍របស់នាង ប្រាប់អ្នកថាតស៊ូឡើង អ្នកធ្វើបនល្អហើយ។ នៅមានច្រើនទៀតណាស់សម្រាប់អត្ថបទនេះ ប៉ុន្តែ មិនហ៊ានសរសេរបន្តទៀតទេ …

Read More
សុខភាព&សិច

ចង់ដឹង​ទេ​ថា តើ​ហេតុអ្វី​ទើប មនុស្ស​ត្រូវ​រួមភេទ​?

សុខភាព ៖ ធ្លាប់មាន សំនួរ មួយ បាន សួរថា តើ ហេតុអ្វី បានជា មនុស្ស ត្រូវ គេង នៅពេល យប់ ? សំនួរ នេះ គឺជា សំនួរ មួយ ដែល មើលទៅ ធម្មតា ប៉ុន្តែ គ្មាន អ្នកវិទ្យាសាស្ត្រ ណា ម្នាក់ អាច រកឃើញ ចម្លើយ ជាក់ ពិតប្រាកដ ១០០%នៅឡើយ នោះទេ ប៉ុន្តែ អ្វីដែល យើង ចង់ និយាយ នៅពេលនេះ គឺជា សំនួរ មួយ ដែល គេ សួរ ទៅ ថា …

Read More
សុខភាព

ពិសាបន្លែផ្លែឈើច្រើន ជួយចៀសពីជំងឺមហារីកពោះវៀន

​ប្រសិនបើ​អ្នក​ចង់​ជៀស​ផុតពី​គ្រោះថ្នាក់​នៃ​ជំងឺមហារីក​ពោះវៀន អ្នក​គួរ​ចាប់ផ្តើម​បន្ថែម​របប​អាហារ​ដូចជា​ផ្លែឈើ និង សាច់​ត្រី​ឱ្យបាន​ច្រើន​ហើយ ព្រោះ​វា​អាចជួយ​កាត់បន្ថយ​ជំងឺមហារីក​ពោះវៀន​បាន​ជាង ៨៦ ភាគរយ​ឯណោះ ។ ​គេ​បានដឹងហើយថា ជំងឺមហារីក​តែងតែមាន​ជាប់ទាក់ទង​នឹង​កង្វះ​អាហារ​កាក​សរសៃ និង ការបរិភោគ​អាហារ​សាច់​ក្រហម គ្រឿង​ស្រវឹង និង អាហារ​មួយចំនួន​ដែលមាន​កម្រិត​កាឡូរី​ខ្ពស់ ។ ​តាម​ការសិក្សា​ថ្មី​មួយ និង តាមរយៈ​បទ​បង្ហាញ​នៅ World Congress on Gastrointestinal Cancer បានធ្វើ​តេស្ត​ទៅលើ​មនុស្ស​ចំនួន ៨០៨ នាក់ រកឃើញថា​មនុស្ស​ដែលមាន​បញ្ហា​សុខភាព​ និង ​ជំងឺមហារីក​ពោះវៀនច្រើន​មាន​អាយុ​ចន្លោះ​ពី ៤០ ទៅ ៧០ ឆ្នាំ ។ ​លោក Naomi Fliss Isakov មកពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Tel- Avis ក្នុងប្រទេស​អ៊ី​ស្រា​អែល បាន​រកឃើញថា​មនុស្ស​ដែល​ពិសា​បន្លែ និង ផ្លែឈើ​ច្រើន​ក្នុងរបប​អាហារ​ប្រចាំថ្ងៃ​របស់​ពួកគេ អាចជួយ​កាត់បន្ថយ​បាន ៣០ ភាគរយ នៃ​អត្រា​ឈានទៅ​កើត​ជំងឺមហារីក​ពោះវៀនជាង​អ្នក​ដែល​មិន​ចូលចិត្ត​ពិសា​ផ្លែឈើ …

Read More