Blog
ស្នេហា&គ្រួសារ

៥​ដំណាក់​កាល​​​នៃ​ស្នេហា​ តែ​ដំណាក់​កាល​​ទី៣គឺ​ពិបាក​​ឆ្លង​ផុត​ជាង​គេ

ដើម្បី​បាន​ស្នេហា​ពិត​មួយ​​ក្នុង​ជីវិត​មិន​មែន​ជា​រឿង​ស្រួល​ទេ​ ​ ព្រោះ​ពេល​ខ្លះ​ត្រូវ​ជួប​បញ្ហា​ និង​​ ការ​ខក​ចិត្ត​ជា​ច្រើន​ដង​ ហើយ​បើ​តាម​​បទ​ពិសោធន៍​ជាក់​ស្ដែង​គូ​ស្នេហ៍​ភាគ​ច្រើន​គឺ​ពិបាក​ឆ្លង​​​ដំណាក់​កាល​ទីបី​​ ព្រោះ​ឲ្យ​តែ​ដល់​ដំណាក់កាល​នេះ​ ពួកគេ​ច្រើន​តែ​បែក​បាក់​គ្នា។ រូបតំណាង ១.​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ ៖​ វា​ជា​​ដំណាក់កាល​ដំបូង​ដែល​អ្នក​ចាប់​ផ្ដើម​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​នរណា​ម្នាក់​ដោយ​សារ​អារម្មណ៍​ពី​ធម្មជាតិ​។ អ្នក​ស្រឡាញ់​គេ​ដោយ​គ្មាន​ហេតុផល​ ហើយ​អ្វី​ៗ​នៅ​ពេល​នោះ​គឺ​ល្អ​ទាំង​អស់​។ រូបតំណាង ២. ក្លាយ​ទៅ​ជា​គូ​ស្នេហ៍​មួយ​គូ ៖ ដំណាក់​កាល​នេះ ស្នេហា​ចាប់​ផ្ដើម​រឹងមាំ​ជាង​មុន ​និង​ជោគជ័យ​បណ្ដើរៗ ព្រោះ​អ្នក​មាន​ឈ្មោះ​ជា​គូ​ស្នេហ៍​នឹង​គ្នា​​ហើយ​អ្នក​​អាច​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ ពិភាក្សា​គ្នា ចែក​រំលែក​គ្នា ហើយ​អាច​ឈាន​ដល់​គ្រួសារ និង ​មិត្តភ័ក្ដិ​របស់​អ្នក​ទទួល​ស្គាល់​នូវ​ទំនាក់​ទំនង​របស់​អ្នក និង​ជា​ពេល​វេលា​ ដែល​អ្នក​មាន​​ភាព​រីករាយ​បំផុត​។ ៣. ការ​ខក​ចិត្ត​ ៖​ នេះ​ជា​អំឡុង​ពេល​ដែល​ម្នាក់ៗ​ចាប់​ផ្ដើម​អន់​ចិត្ត​ និង​ធុញ​ទ្រាន់​នឹង​ទង្វើ​ឬ​ឥរិយាបថ​អ្វី​មួយ​ដែល​ពួក​គេ​ធ្លាប់​ការ​រំពឹង​ទុក។ ស្នេហា​ក៏​ចេះ​តែ​មាន​បញ្ហា​មិន​ចេះ​ចប់​ ហើយ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​​ចង់​សម្រាក​មិន​ចង់​បន្ត​ទោះ​បី​ជា​ព្យាយាម​យ៉ាង​ណា​ក៏​ដោយ។ រូបតំណាង ៤. បង្កើត​ភាព​ច្បាស់លាស់​ សម្រាប់​ស្នេហា​ ៖ បើ​សិន​ជា​អ្នក​អាច​ឆ្លង​ផុត​ដំណាក់​កាល​ទី​៣នោះ​មាន​ន័យ​ថា​អ្នក​មាន​ភាព​ពិត​ប្រាកដ​មួយ​ហើយ​ចំពោះ​ស្នេហា​អ្នក ព្រោះ​អ្នក​អាច​ទទួល​យក​អ្វី​ដែល​គេ​មាន​ ទាំង​ល្អ​ និង​ អាក្រក់ ​មាន​ការ​យោគយល់​គ្នា​​​និង​ព្យាយាម​ដោះ​ស្រាយ​​បញ្ហា​ជាមួយ​គ្នា។ ៥. ផ្លាស់​ប្ដូរ​ពិភពលោក​​ ៖​ …

Read More
ស្នេហា&គ្រួសារ

ស្រី​ៗ​មិន​គួរ​ធ្វើ​រឿង ៥ យ៉ាង​នេះ​ពេល​បុរស​តាម​ស្រលាញ់​ដំបូង ព្រោះ​​អាច​ធ្វើឲ្យគេចាកចេញ​ទៅ​វិញ​ភ្លាម​ៗ

ពេល​បុរស​ម្នាក់​មក​តាម​ស្រលាញ់​យើង សូម​កុំ​រំពឹង​ខ្ពស់​ពេក​ថា​គេ​នឹង​ស្មោះត្រង់​ជាមួយ​យើង​រហូត។ ព្រោះ​ពេល​ខ្លះ​គ្រាន់តែ​គេ​ល​ចិត្ត ឬមើល​ពី​អត្តចរិក​យើង​ជាមុន​សិន រួច​បាន​ពិចារណា​តាម​ក្រោម​ក៏​ថា​បាន។ ដូចនេះ​ខ្លួន​ជា​ស្រី​មិន​គួរ​ធ្វើ​រឿង ៥ យ៉ាង​នេះ​ទេ៖ ១.កុំ​តបការ​ស្រលាញ់​លឿន​ពេក ពេល​បុរស​តាម​ស្រលាញ់​ដំបូង​ៗ យើង​មិន​គួរ​ឆាប់​ទទួល​ក្តី​ស្រលាញ់​នោះ​ភ្លាម​។ ព្រោះធ្វើ​យើង​ងាយ​នឹង​ទទួល គេ​អាច​នឹង​ដក​ខ្លួន​ចេញ​ទៅ​វិញ​ភ្លែត​ដែរ ព្រោះ​ពេល​ខ្លះ​ប្រុស​ៗ​ចង់​ឈ្នោះ​ចិត្ត​ស្រី​មួយ​ឆាវ​តែ​ប៉ុណ្ណោះ។ ២.កុំ​ទាមទារ​ទៅ​ជួប​គ្រួសារ​គេ ត្រូវ​ចាំ​ទុក​ថា​បើ​បុរស​នោះ​ស្រលាញ់​យើង​ទុក​ជា​អនាគត គេ​នឹង​សុំ​យើង​ទៅ​ជួប​គ្រួសារ​គេ​ដោយ​ខ្លួន​ឯង។ តែ​បើ​យើង​ជាយើងទាមទារ​ទៅ​សុំ​ជួប​វិញ នោះ​គេ​គ្មាន​ថ្ងៃ​នាំ​យើងទៅ​ជួបឡើយ ហើយ​នឹង​រក​វិធី​ដោះដៃ​ចោល ព្រោះ​គេ​គិត​ថា​យើង​ជា​មនុស្ស​ចិត្ត​ងាយ ស្គាល់​គ្នា​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ចង់​ទៅ​លេង​ផ្ទះ​គេ​បាត់។ ៣.កុំ​បបួល​គេ​ដើរ​លេងមុន ប្រសិនបើ​បុរស​នោះ​ទើប​តែ​តាម​ញ៉ែ​ថ្មី​ៗ​ទេ​នោះ កុំ​ហ៊ាន​ហា​មាត់​បបួល​គេ​ទៅ​ដើរ​លេង​អី។ ព្រោះ​ការ​ដែល​យើង​ហាន​ហៅ​ទៅ​ដើរ​លេង ទាំង​ដែល​គេ​មិន​ធ្លាប់​គិត​ហៅ​យើងទៅ​ដើរលេង​ផង​នោះ ហើយ​អាច​ឲ្យ​​មនុស្ស​ប្រុស​ឆាប់​វាយ​តម្លៃ​ស្រី​ៗ​ណាស់។ ៤.កុំ​ទាមទារ​ឲ្យ​គេ​ទិញ​របស់ បើ​ហាន​សុំ​គេ​ទិញ​កាដូ ឬ​របស់​របរ​អ្វី​ផ្សេង​ទៀត​នោះ ធានា​ថា​គេ​នឹង​សុំ​បែប​ពី​អ្នក​ភ្លាម។ ព្រោះ​បើ​គេ​ជា​បុរស​ពិតជា​ស្រលាញ់​យើងមែន គេ​នឹង​ទិញ​កាដូ​ជូន​ដោយ​ខ្លួន​ឯង។ ៥.កុំ​ទិញ​របស់​ជូន​គេ ត្រូវ​ដឹង​ថា​បើ​​ទិញ​អ្វី​ជូន​គេ អ្នក​នឹង​បាត់បង់​តម្លៃ​ភ្លាម​ៗ ព្រោះ​មនុស្ស​ប្រុស​គិត​ថា​អ្នក​ជា​មនុស្ស​ស្រី​ដែល​ងាយ​ស្រួល​ញ៉ែ និង​ចង់​ចាប់​គេ​ឲ្យ​ជាប់​ដោយ​របស់​នោះ៕ ប្រភព៖ Youqueen

Read More
ការអប់រំ

គន្លឹះ​សំខាន់​ៗ​ ដែលស្រី​ៗគួរ​ធ្វើ​ដើម្បី​ក្លាយ​ជា​មិត្ត​ភ័ក្តិ​ដ៏​ល្អ​

រាប់​អាន​មិត្ត​ភក្ដិ​គឺ​ជា​រឿង​សំខាន់​មួយ​ហើយ​ តែ​ការ​ធ្វើ​ជា​មិត្ត​ដ៏​ល្អ​ម្នាក់​រឹតតែ​សំខាន់​ទៅ​ទៀត​ក្នុង​ការ​រក្សា​មិត្តភាព​ឲ្យ​គង់​វង្ស។​ គន្លឹះ​សំខាន់​ៗ​ទាំង​នេះ​គឺ​ជា​អ្វី​ដែល​យើង​គួរ​ធ្វើ​ដើម្បី​ក្លាយ​ជា​មិត្ត​ដ៏​ប្រសើរ​ម្នាក់៖ ​ ១. ចំណាយ​ពេល​ជាមួយ​គ្នា​៖ ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ​ ​​មាន​រឿង​ច្រើន​ឡើង​ៗ​ដែល​ត្រូវ​ដោះ​ស្រាយ​ តែ​ក៏​មិន​គួរ​បណ្ដោយ​ឲ្យ​មិត្តភាព​ក្លាយ​ជា​សោះ​កក្រោះ​ដែរ​។​ ​ចំណាយ​ពេល​ជាមួយ​គ្នា​ខ្លះ​ដើម្បី​ជជែក​សួរ​សុខ​ទុក្ខ​គ្នា​ និង​ដើម្បី​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​។​ បើ​មិន​​បាន​ជួប​​ទេ​ យ៉ាងហោចណាស់​ ក៏​ Call សួរ​សុខ​ទុក្ខ​គ្នា​ឲ្យ​បាន​ញឹក​ញាប់​ដែរ។ ២. រីករាយ​នឹង​ជួយ​ជានិច្ច៖ មិត្តភាព​គឺ​ជា​ការ​ជួយ​ និង​បារម្ភ​ពី​គ្នា។​ បើ​យើង​ឃើញ​អ្វី​ដែល​ជា​បញ្ហា​ យើង​គួរ​ប្រាប់ និង​ជួយ​ឲ្យ​អស់​ពី​លទ្ធភាព។ ពេល​ខ្លះ​ ទោះ​​គ្មាន​អ្វី​ជា​ដុំ​កំភួន​ ត្រឹម​ការ​ផ្ញើ​សារ​ ឬ ការ​ Call​ ទូរស័ព្ទ​ក៏​បញ្ជាក់​ពី​ទឹក​ចិត្ត​យើង​ដែរ។​ ពួក​គេ​នឹង​យល់​ពី​ទំហំ​ទឹក​ចិត្ត​នេះ​​ ហើយ​ពេញ​ចិត្ត​នឹង​រាប់​អាន​យើង​ជា​មិត្ត​អមត​។​ ​ ៣. កុំ​ជាន់​បន្ថែម៖ ពេល​ខ្លះ​ ទោះ​ដឹង​ថា​មិត្ត​បាន​ប្រព្រឹត្ត​​​កំហុស​ហើយ​​ក៏​ដោយ​ក៏​កុំ​ព្យាយាម​បន្ទោស​បន្ថែម។​ គេ​មិន​មែន​ត្រូវ​ការ​អ្នក​បន្ថែម​នោះ​ទេ​ តែ​គេ​ត្រូវ​ការ​អ្នក​លើក​ទឹក​ចិត្ត​ និង​ត្រូវ​ការ​ស្មា​យើង​ដើម្បី​យំ។​ នៅ​​ក្បែរ​គេ​​ដើម្បី​បញ្ជាក់​ថា​យើង​តែង​​​ចាំ​ជួយ និង​គាំទ្រ​​ជានិច្ច​។​ ៤. ដឹង​ច្បាស់​ថា​ពេល​ណា​គួរ​លេង​សើច​ ពេល​ណា​គួរ​ប្រាកដប្រជា៖ ជួន​កាល​យើង​ភ្លេច​ខ្លួន​ ហើយ​ទៅ​លេង​សើច​ពេល​មិត្ត​កំពុង​ជួប​បញ្ហា​​ ដូច​ជា​បែក​បាក់​ស្នេហា​ជា​ដើម។​ ពេល​វេលា​បែប​នេះ​ …

Read More
សម្រស់&ម៉ូដ

ម៉ូដ​សក់​ទាំង​​​ ១៥​ នេះ​ត្រូវ​ម៉ាច់តែ​ម្ដង​ជាមួយ​ទម្រង់​មុខ​ស្រី​ៗ​​អាស៊ី​យើង​

តើ​អ្នក​មាន​ភាព​ធុញ​ទ្រាន់​ជាមួយ​​ម៉ូដ​សក់​ដដែល​ៗ​ទេ? ចង់​លេង​ស្ទីល​ថ្មី​អត់? តាម​ពិត​ទៅ​សម័យ​បច្ចុប្បន្ន​នេះ​មាន​ម៉ូដ​សក់​ស្អាត​ៗ​ច្រើន​ណាស់​ដែល​យុវវ័យ​អាច​ជ្រើស​រើស​បាន​ ជាក់​ស្ដែង​ដូចជា​ម៉ូដ​ខាង​ក្រោម​នេះ​អញ្ចឹង។ ពួក​វា​សាមញ្ញ​ៗ​ទេ​ តែ​ស្រស់​ស្អាត​សក្ដិសម​បំផុត​ជាមួយ​ទម្រង់​មុខ​ស្ត្រី​អាស៊ី​យើង​៖ យ៉ាង​ណា​ដែរ​ស្រី​ៗ? រើស​បាន​ម៉ូដ​ណា​មួយ​ហើយ​ឬ​នៅ? ប្រភព៖ pinteres

Read More
មាតា & បុត្រ

ចង់​ឱ្យ​សុខភាព​ល្អ​ទាំង​ម្តាយ និង​កូន គួរ​ធ្វើ​តាម ៦ ចំណុច​នេះ​ឱ្យ​បាន

ការពពោះ និង​ការបាន​ក្លាយ​ជា​ម្តាយ​គេ ជា​បទពិសោធន៍​ដ៏អស្ចារ្យ​តែមួយគត់​នៅក្នុង​ជីវិត​របស់​ស្ត្រី ។ អ្នក​មាន​ផ្ទៃពោះ ដូចនេះ​អ្នក​ត្រូវ​មើល​ថែ​ខ្លួនឯង​រយៈពេល ៩ ខែ ដើម្បី​ចៀសវាង​ពី​ភាពគ្រោះថ្នាក់​ណាមួយ ។ អ្នក​ត្រូវ​ដឹង​ពី​អ្វី​ដែល​គួរ​ធ្វើ និង​អ្វី​ដែល​មិន​គួរ​ធ្វើ​ក្នុង​អំឡុង​ពេល​មាន​គភ៌ ។ ១. បញ្ឈប់​ការទទួលទាន​កាហ្វេ ទទួលទាន​កាហ្វេ​ច្រើន ធ្វើឱ្យ​អត្រា​នៃ​ការកើត​បញ្ហា​ពេល​សម្រាល និង​ការរលូត​កូន​ខ្ពស់  ។ ទទួលទាន​ជាតិ​កាហ្វេអ៊ីន​ត្រឹមតែ ២០០ មីលីក្រាម​ក្នុង ១ ថ្ងៃ​ជា​ការគ្រប់គ្រាន់ និង​សុវត្ថិភាព ។ ២. ស្តាប់​តន្ត្រី តន្ត្រី​អាច​ជួយ​បន្ធូរ​អារម្មណ៍ និង​ធ្វើឱ្យ​អ្នក​ងងុយ​គេង ព្រមទាំង​ប៉ះពាល់​ដោយ​ប្រយោល​ដល់​កូន​ក្នុង​ផ្ទៃ ។ ហាម​ដាក់​កាស​ក្បែរ​ទារក​ក្នុង​ផ្ទៃ​ខ្លាំងពេក ។ ស្តាប់​សម្លេង​តន្ត្រី​ស្រាលៗ ដូចជា​បទ​បុរាណ ព្រោះ​វា​បង្កើត​សម្លេង​ស្ងៀមស្ងាត់ ។ ៣. គេង​ឱ្យ​បាន​គ្រប់គ្រាន់ អ្នក​មិន​ត្រឹមតែ​ទទួលទាន​សម្រាប់​មនុស្ស ២ នាក់​ទេ តែ​អ្នក​ក៏​ត្រូវ​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស ២ នាក់​ផង​ដែរ ។ គេង​យប់​ឱ្យ​បាន​យ៉ាងតិច​បំផុត ៨ ម៉ោង …

Read More
ស្នេហា&គ្រួសារ

កុំ​បារម្ភ​ថា​ពេល​ណា​បាន​យក​ប្ដី ​រស់​ដោយ​​គិត​ពី​​ថ្ងៃ​នេះ​សិន​ទៅ

ដឹង​ថា​ខ្លួន​ឯង​នៅ​ក្មេង ហើយ​ដឹង​ថា​យុវភាព​មិន​អាច​អូន​បន្លាយ​យូរ។ ជំនួស​ឲ្យ​ការ​រិះ​គិត​ថា​៣ ទៅ​៤​ឆ្នាំ​ទៀត​យើង​នឹង​យ៉ាង​ម៉េច សូម​រស់​នៅ​ឲ្យ​សប្បាយ​ដោយ​គិត​ពី​ថ្ងៃ​នេះ​សិន​ទៅ។ ប៉ុន្មាន​ឆ្នាំ​ទៀត​យក​ប្ដី? គ្រាន់​តែ​ឃ្លា​នេះ មនុស្ស​ស្រី​អាយុ​២២​ឆ្នាំ ជិត​រៀន​ចប់ កំពុង​រក​ការងារ​ធ្វើ​ចង់​ភាំង​មួយ​ភ្លឹក​ទៅ។ ការ​ពិត​ទៅ នៅ​ស្រុក​ខ្ញុំ អាយុ​ដែល​ល្មម​រៀបការ​គឺ​ពី​២៥ ទៅ​២៦​ឆ្នាំ។ អញ្ចឹង​នៅ​តែ​ ៣ ៤​ឆ្នាំ​ទៀត​ខ្ញុំ​ដល់​ពេល​រៀបការ​ហើយ​ឬ? ប្រាកដ​ហើយ គេច​មិន​ផុត​នោះ​ទេ។ ត្រៀម​ខ្លួន​បិទ​ទ្វារ​សកល​វិទ្យាល័យ ដើម្បី​បើក​ទ្វារ​ថ្មី​ចេញ ទ្វារ​ដែល​គ្មាន​អ្នក​ណា​ដើរ​ចូល។ សុបិន មហិច្ឆតា អាជីព​ការងារ របរ​រកស៊ី ហើយ​ប្ដី​កូន គ្រួសារ គ្រប់​យ៉ាង​ទាំង​អស់​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ទ្វារ​នោះ​ទាំង​អស់។ បើ​ចង់​ឬ​មិន​ចង់​សុទ្ធ​តែ​ត្រូវ​ដើរ​ចូល​ទាំង​អស់។ អ្នក​ណា​ក៏​ដឹង​ដែរ​ថា​យុវភាព​របស់​ស្រី​ៗ​គឺ​ឆ្លង​កាត់​លឿន​ខ្លាំង​ណាស់។ វ័យ​ប៉ុន​នេះ​គឺ​នៅ​ក្មេង​ខ្លាំង​ណាស់ កុំ​គិត​ច្រើន​ពេក​នាំ​តែ​ចាស់​ខ្លួន​ឯង។ បើ​ដឹង​ខ្លួន​ថា យុវភាព​នៅ​មិន​យូរ​ហើយ ជំនួស​ឲ្យ​ការ​គិត​ថា​៣ ៤​ឆ្នាំ​ទៅ​មុខ​នឹង​ទៅ​ជា​យ៉ាង​ណា ហេតុ​អ្វី​ម៉េច​មិន​គិត​តែ​ពី​ថ្ងៃ​នេះ​ទៅ? សុបិន និង​មហិច្ឆតា នៅ​តែ​រក្សា​ទុក​ហើយ​អនុវត្ត​វា​នៅ​ថ្ងៃ​មុខ។ ថ្ងៃ​នេះ​សូម​វេច​បង្វេច​ទៅ​ដើរ​លេង។ ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​ស្រលាញ់ រស់​នៅ​ឲ្យ​អស់​ពី​ខ្លួន។ ជីវិត​របស់​យើង ត្រូវ​រស់​យ៉ាង​ម៉េច​ឲ្យ​ខ្លួន​មាន​សុភមង្គល​បំផុត៕ ប្រែ​សម្រួល៖ Caramel

Read More
សម្រស់ & សុខភាព

គន្លឹះ​ងាយៗ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ មិន​ចាស់​មុន​អាយុ

ដោយសារ​តែ​ជាប់​រវល់​នឹង​ការងារប្រ​ចាំថ្ងៃ​ច្រើន​ពេក ដូចជា ការងារ​រក​ប្រាក់​ចំណូល ការងារ​ផ្ទះ​សម្បែង កូន​ចៅ ប្តីសី មិត្តៗ​ស្រ្តី​មួយ​ចំនួន មិន​សូវ​បាន​គិត​គូរ ឬ​ក៏​ភ្លេច​គិត​ពី​ការ​ថែទាំ​សុខភាព​ខ្លួន​ឯង។ សុខភាព​ពិត​ជា​សំខាន់​ណាស់ ដូច្នេះ​កុំ​បណ្តែត​បណ្តោយ​អី គួរ​ងាក​មក​យក​ចិត្ត​ទុក​ដាក់​ថែទាំ​សុខភាព​តាម​វិធី​ងាយៗ​ខាង​ក្រោម​នេះ៖ 1). ជៀស​វាង​ការ​មិន​ញុំា​អាហារ​ពេល​ព្រឹក៖ ការ​​មិន​ញុំា​អាហារ​ពេល​ព្រឹក ពិត​ជា​ប៉ះ​ពាល់​ចំពោះ​សុខភាព​ដែល​យើង​មិន​អាច​ប្រកែក​បាន ដូច​ជា ការ​លើស​សម្ពាធ​ឈាម ការ​ឡើង​ទម្ងន់ ជំងឺ​មហារីក​ជា​ដើម។ ច្រើន​ជាង​នេះ​ទៅ​ទៀត វា​ផ្តល់​ផល​ប៉ះពាល់​ខ្លាំង​ដល់​ទម្លាប់​រស់នៅ​ជា​ប្រចាំ​​របស់​អ្នក ដោយ​វា​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍ និង​ថាមពល​របស់​អ្នក។ ដំណោះ​ស្រាយ៖ ញុំា​អាហារ​ពេល​ព្រឹក​ដែល​មាន​តុល្យភាព​ជា​រៀងរាល់​ថ្ងៃ អាហារ​ពេល​ព្រឹក​ទាំង​នោះ​ត្រូវ​តែ​មាន​ចម្រុះ ដូចជា​ផ្លែ​ឈើ​ស្រស់ ឬ​ទឹក​ផ្លែឈើ អាហារ​មាន​សារជាតិ កាបូអ៊ីដ្រាត ដូច​ជា នំប៉័ង ភេសជ្ជៈ​សម្បូរ​ជាតិ​កាល់ស្យូម ដូចជា ទឹក​ដោះ​គោ និង​អាហារ​សម្បូរ​ប្រូតេអ៊ីន (សាច់ ឬស៊ុត )។ 2). ថែរក្សា​ឆ្អឹង៖ គ្រោង​ឆ្អឹង​មិន​ត្រឹមតែ​ដើរ​តួនាទី​ទ្រទ្រង់​រាង​កាយ​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ឆ្អឹង​ក៏​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​រាងកាយ​របស់​យើង​ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​បង្កើត​កោសិកា​ឈាម និង​ផ្ទុក​សារធាតុ​រ៉ែ។ ការ​មាន​កំហាប់​ដង់ស៊ីតេ​ឆ្អឹង​ទាប​ធ្វើឲ្យ​អ្នក​ប្រឈម​មុខ​​នឹង​ជំងឺ​ឆ្អឹង​ស្ពត និង​ពុក​ឆ្អឹង ជា​លក្ខខណ្ឌ​ដែល​ធ្វើ​ឲ្យ​ឆ្អឹង​កាន់​តែ​ពុក​ផុយ។ វា​ជា​រឿង​ធម្មតា​ដែល​កំហាប់​ដង់ស៊ីតេ​ឆ្អឹង​កាន់​តែ​ថយ​ចុះ​ទៅ​តាម​វ័យ​របស់​យើង ប៉ុន្តែ​វា​ជា​ពេលវេលា​ដែល​យើង​ត្រូវ​តែ​ប្រាកដ​ថា​ឆ្អឹង​មាន​សុខភាព​ល្អ …

Read More
ស្នេហា&គ្រួសារ

ទំនាក់ទំនង​ស្នេហា​ ៦ប្រភេទដែល​​មាន​មាន​ឥទ្ធិពល​​ក្នុង​ជីវិត​របស់​យើង​

ស្នេហា​នៃ​មនុស្ស​ម្នាក់​ៗ​មិន​ដូច​គ្នា​ទេ​ តែង​តែ​ទៅ​តាម​ប្រភេទ​រៀង​ៗ​ខ្លួន​ ហើយ​ប្រភេទ​ស្នេហា​ទាំង​ ៦​ នេះ​អាច​មើល​ដឹង​ពី​រឿង​ទៅ​ថ្ងៃ​អនាគត​ក្នុង​ជីវិត​ស្នេហា​អ្នក ៖ ១. ស្នេហា​ដែល​​មាន​ការ​ដុះដាល​ជាមួយ​គ្នា ៖​ ជា​ស្នេហា​ដែល​មនុស្ស​ពីរ​នាក់​ចូលរួម​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ព្យាយាម​បង្កើត​ភាព​ផ្អែមល្ហែម​ ដោយ​មិន​គិត​ពី​ការ​នឿយ​ហត់​ ហើយ​ស្នេហា​នេះ​បាន​ជួយ​ដល់​ស្មារតី និង​ទឹក​ចិត្ត​របស់​ពួក​គេ​ ដើម្បី​សម្រេច​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បាន​។ ប្រភេទ​ស្នេហា​នេះ​អាច​បញ្ជាក់​ថា​អ្នក​ទាំង​ពីរ​នឹង​សម្រេច​គោលដៅ​រួម​គ្នា​។ រូបតំណាង ២. ស្នេហា​ដែល​មាន​ភាព​ស្ងៀមស្ងាត់ ៖ ជា​ស្នេហា​មួយ​ដែល​មនុស្ស​ពីរ​នាក់​បាន​ភ្ជាប់​ចិត្ត​គ្នា​ក្នុង​ពិភព​មួយ​ដែល​មាន​ភាព​ស្ងប់​ស្ងាត់​​មួយ​​​ ពួក​គេ​មិន​ចូលចិត្ត​និយាយ​ និង​មិន​ខ្វល់​ថា​នឹង​មាន​​រឿង​អ្វី​កើត​ឡើង​លើ​ស្នេហា​ឡើយ​។ ប្រភេទ​ស្នេហា​នេះ​គឺ​បាន​បង្ហាញ​ថា​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​ បើ​មិន​ប្រឹង​មិន​ប្រឹង​ប្រែង​ទេ​នោះ​វា​នឹង​ក្លាយ​ទៅ​ជា​អាសាបង់។ ៣. ស្នេហា​ដែល​មាន​ភាព​ងាយ​ស្រួល ៖​ ជា​ស្នេហា​ដែល​មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា​ដោយ​មាន​ភាព​រីករាយ​ ថា​ធ្វើ​អី​ក៏​ធ្វើ​ មាន​សេរី​ភាព​ ហើយ​មិន​ចូល​ចិត្ត​តឹង​រឹង​ក្នុង​ស្នេហា​ ឬ​ក៏​ប្រកាន់​ជ្រុល​រវាង​គ្នា​នឹង​គ្នា។ ប្រភេទ​ស្នេហា​នេះ​ ជា​មិន​អាក្រក់​នោះ​ទេ​ ហើយ​អាច​សម្រេច​គោលដៅ​គ្រួសារ​ជាមួយ​គ្នា​ទៀត​ ប៉ុន្តែ​ត្រូវ​តម្រូវ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​ចិត្ត​ធ្ងន់​បន្តិច​​ពេល​ដែល​មាន​បញ្ហា។ ៤. ស្នេហា​ដក​ពិសោធន៍ ៖ ជា​ស្នេហា​មួយ​ដែល​អាត្មានិយម​ ព្រោះ​ពួក​គេ​បង្កើត​ស្នេហា​នេះ​ឡើង​មក​ក៏​ដោយ​សារ​ចង់​ដឹង ចង់​ស្គាល់​ ឬ​ក៏​ប្រៀបធៀប​គ្នា ដើម្បី​ស្វែងរក​ភាព​ពិតប្រាកដ​នៃ​ពួក​គេ។ ប្រភេទ​ស្នេហា​នេះ​ គឺ​មិន​ជោគជ័យ​នោះ​ទេ​ ទោះ​បី​ជា​ទទួល​បាន​អារម្មណ៍​ស្រឡាញ់​ពិត​ក៏​ដោយ។ ៥. ស្នេហា​ដែល​ប្រឹង​បន្ត​ទាំង​អស់​អារម្មណ៍ …

Read More
សម្រស់ & សុខភាព

ដើម្បី​សម្រស់​ស្រស់​ស្អាត​ពេល​ព្រឹកព្រលឹម ស្រី​ៗ​គួរ​ធ្វើ​រឿង ៧ យ៉ាង​នេះ​ពេល​យប់

នេះ​ជា​អាថ៌កំបាំង​មួយ​ដែល​សុភាព​នារី​ជាច្រើន​មិន​បាន​ដឹង ហើយ​នោះ​គឺជា​រឿង​ងាយ​ស្រួល​ធ្វើ​ទៀត​ផង។ ដូចនេះ​បើ​ស្រី​ចង់​ឲ្យ​សម្រស់​ពេល​ព្រឹកព្រលឹម​ស្រស់​ស្រាយ គួរ​ធ្វើ​រឿង​ទាំង​នេះ​នៅ​ពេល​យប់ ទើប​ល្អ៖ ១.ងូតទឹក​ពេល​យប់ ព្រោះ​តែ​ភាព​ហត់នឿយ​ខ្លាំង ធ្វើឲ្យ​នារី​ៗ​មិន​បាន​យកចិត្តទុកដាក់​ចំពោះ​រឿង​នេះ។ តែ​បើ​រំលង​ចំណុច​នេះ នោះ​នឹង​ធ្វើឲ្យ​ស្បែក​មុខ និង​ស្បែក​ខ្លួន​បាត់បង់​ជាតិ​សំណើម និង​មាន​ភាព​ជ្រីវជ្រួញ។ ដូចនេះ​ការ​ងូតទឹក​ពេល​យប់ ហើយ​ព្រឹក​ឡើង​ងូត​ម្ដង​ទៀត​នោះ​អារម្មណ៍​យើង​នឹង​ជ្រះថ្លា។ ២.ជម្រះ​គ្រឿង​សម្អាង បើ​ពេល​យប់​ឡើង​យើង​មិន​បាន​លាង​សម្អាត​គ្រឿង​សម្អាង​ទេ នោះ​ស្បែក​មុខ​យើង​នឹង​មាន​បាក់តេរី​ច្រើន និង​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ស្បែក​ផ្សេង​ៗ​ដូចជា​មុន,អាលែកហ្សី ជាដើម។ ម្យ៉ាង​ទៀត​អាច​ពេល​ព្រឹក​ទើប​យើង​សម្អាត ធ្វើឲ្យ​មិន​ជ្រះ​ស្អាត​គ្រឿង​សម្អាង។ រូបតំណាង ៣.លាប​ឡេ​ផ្ដល់​ជាតិ​សំណើម ពេល​យប់​យើង​លាប​ឡេ​ផ្ដល់​ជាតិ​សំណើម នោះ​ព្រឹក​ឡើង​ស្បែក​យើង​នឹង​ទន់​រលោង។ ៤.ដុះ​ធ្មេញ ការ​សម្អាត​ធ្មេញ​មុន​យប់​មុន​ចូលគេង ធ្វើឲ្យ​មាត់​យើង​គ្មាន​ក្លិន​ពេល​ក្រាក​ពី​គេង និង​អាច​ជួយ​កម្ចាត់​បាក់តេរី​ទៀត​ផង។ ៥.ញ៉ាំ​ទឹក​តែ​ក្រូចឆ្មារ​មួយ​កែវ ទឹក​តែ​ក្រូចឆ្មារ​មួយ​កែវ​មិន​ធ្វើឲ្យ​យើង​ចូល​បន្ទប់ទឹក​ពេល​យប់​ឡើយ តែ​វា​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន ព្រម​ទាំង​ធ្វើឲ្យ​ស្បែក​ស្រស់​ថ្លា។ ៦.រៀបចំ​ដំណេក​ឲ្យ​បាន​ល្អ មុន​ចូលគេង​យើង​ត្រូវ​រៀបចំ​កន្លែង​គេង​ឲ្យ​បាន​ស្អាត ហើយ​កម្រាល​ពូក​ត្រឹម​រាប​ស្មើ ដើម្បី​កុំឲ្យ​ស្បែក​យើង​ជ្រីវជ្រួញ​ពេល​ព្រឹក។ រូបតំណាង ៧.សមាធិ ដើម្បី​ឲ្យ​គេង​លក់​ស្រួល យើង​គួរ​អង្គុយ​សមាធិ ១០ ទៅ ១៥ នាទី ទើប​អារម្មណ៍​ស្រឡះ​ល្អ៕ ប្រភព៖ Womenshealthmag

Read More
ស្នេហា&គ្រួសារ

ចង់​ក្លាយ​ជា​ប្រពន្ធ​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ ​យើង​គួរ​ធ្វើ​អ្វី​ខ្លះ?

ដើម្បី​ក្លាយ​ជា​ប្រពន្ធ​​ល្អ​ម្នាក់​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ តែក៏​មិន​មែន​មិន​អាច​ទៅ​រួច​ដែរ។​ គន្លឹះ​ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​ស្រី​ៗ​អាច​អនុវត្ត​​បាន​៖ រូបតំណាង ១. ចាប់​អារម្មណ៍​អ្វី​ដែល​គាត់​ចូលចិត្ត​៖ បើ​គាត់​តែង​និយាយ​អ្វី​ដែល​គាត់​ចូលចិត្ត​​នោះ​ ​យើង​គ្រាន់​តែ​ញញឹម​ និង​ស្ដាប់​​​​គាត់​​ទៅ​បាន​ហើយ​ទោះ​ពេល​ខ្លះ​យើង​​យល់​តិច​តួច​ក៏​ដោយ។​ ២. ជួយ​នូវ​អ្វី​ដែល​អាច​ជួយ​បាន៖ ដូច​ជា​ការងារ​ខ្លះៗ​​ពី​ការិយាល័យ​ ជួយ​រៀប​សំលៀកបំពាក់​ ​កាតាប​ធ្វើ​ការ​​ សោ​ឡាន​ ឬ​ម៉ូតូ​ជា​ដើម។ ៣. ស្រឡាញ់​គាត់​ឲ្យ​ច្រើន​ៗ៖ ក្ដី​ស្រឡាញ់​ ឬ​ភាព​ផ្អែម​ល្ហែម​មិន​មែន​បញ្ចប់​ត្រឹម​ពេល​រៀប​ការ​ ឬ​មាន​កូន​មួយ​ពីរ​ទេ​ តែ​ត្រូវ​មាន​ជានិច្ច​ រាល់​ថ្ងៃ​ និង​គ្រប់​វេលា។​ ៤. ក្ដី​ស្រមៃ​របស់​គាត់​ក៏​ជា​ក្ដី​ស្រមៃ​របស់​យើង​ដែរ៖ ត្រូវ​​គាំ​ទ្រ​ និង​ជួយ​ឲ្យ​អស់​ពី​ចិត្ត​ដើម្បី​សម្រេច​ក្ដី​សុបិន​នោះ។​ រូបតំណាង ៥.​ ចង​ចាំ​ថ្ងៃ​សំខាន់​ៗ​​​ក្នុង​ជីវិត​គាត់​៖ ដូច​ជា​ថ្ងៃ​​បញ្ចប់​ការ​សិក្សា​ ឬ​ថ្ងៃ​​​បាន​ការងារ​ដំបូង​ជា​ដើម។ មិន​បាច់​ធ្វើ​អ្វី​ធំ​​ទេ​ គ្រាន់តែ​​​ជប់លៀង​តិច​តួច​ដើម្បី​រំឭក​វា​ទៅ​គឺ​គាត់​សប្បាយ​ចិត្ត​ណាស់​ទៅ​ហើយ។​ ៦. រឿង​ខ្លះ​មិន​គួរ​រំខាន​គាត់​ទេ៖ មាន​រឿង​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ​បានខ្លួន​ឯង​​ដូច​ជា​ទិញ​ឥវ៉ាន់​ ជូន​កូន​ទៅ​សាលា​ និង ​ការងារ​មួយ​ចំនួន​ទៀត​។ ៧. ចុង​ក្រោយ​ និង​សំខាន់​ជាង​គេ​នោះ​គឺ​តែង​គាំ​ទ្រ​គាត់​ជានិច្ច៖ មិន​ថា​ជោគជ័យ​ ឬ​បរាជ័យ​ យើង​ត្រូវ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​​គាត់​គ្រប់​ពេល។ ទាំង​នេះ​ហើយ​ជា​អ្វី​ដែល​ប្រពន្ធ​ល្អ​ម្នាក់​គួរធ្វើ។ កុំ​ភ្លេចយក​ចំណុច​ទាំង​​នេះទៅ​អនុវត្ត​​​​ណា៎៕ ប្រភព៖ …

Read More